ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន អរគុណ​អ្នកកាសែត​ដែល​សរសេរ​ព័ត៌មាន​ល្អៗ​ពី​កម្ពុជា​
12, Jan 2020 , 10:58 am        
រូបភាព
ដោយ: ថ្មីៗ
​សម្តេច ហ៊ុន សែន តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នៅ​ថ្ងៃអាទិត្យ ទី​១២ ខែមករា នេះ បាន​សរសេរ​អរគុណ​អ្នកកាសែត​ជាតិ និង​អន្តរជាតិ ដែល​ផ្សាយ​ព័ត៌មាន​ពិត និង​វិជ្ជមាន​ពី​កម្ពុជា​។ សំណេរ​របស់​ប្រមុខ​រដ្ឋាភិបាល​ធ្វើឡើង​រយៈពេល​២​ថ្ងៃមុន​ជំនួប​ប្រចាំឆ្នាំ​លើក​ទី​៤ រវាង​សម្តេច និង​អ្នកសារព័ត៌មាន​។​

 
«​អរគុណ​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ដែល​បាន​ចូលរួម​ផ្សាយ​ព័ត៌មាន​ពិត និង​ព័ត៌មាន​វិជ្ជមាន​ល្អ​ពី​កម្ពុជា ដែលជា​ការរួមចំណែក​ដល់​ការអភិវឌ្ឍន៍​ប្រទេសជាតិ​»​។ សម្តេច ហ៊ុន សែន បានលើកឡើង​យ៉ាង​ដូច្នេះ ដោយ​រយៈពេល​ចុងក្រោយ​នេះ សម្តេច​បាន​ផ្តួចផ្តើម​ការសរសេរ​សារ «​អរគុណ​សន្តិភាព​» នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​
 
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​រង់ចាំ​ជំនួប​លើក​ទី​៤​ជាមួយ​អ្នកកាសែត​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ នា​ល្ងាច​ថ្ងៃទី​១៤ ខែមករា ខាងមុខនេះ​ផងដែរ​។​
 
 
​សម្រាប់​ជំនួប​រវាង​សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​អ្នកសារព័ត៌មាន​លើក​ទី​៤ នេះ សម្តេចនាយក​រដ្ឋមន្ត្រី​នឹង​ស្តាប់​សំណួរ និង​សំណូមពរ ពី​អ្នកសារព័ត៌មាន តាមរយៈ​ក្រសួង​ព័ត៌មាន​។ សារព័ត៌មាន​ថ្មីៗ សូម​បង្ហោះ​សារ​ជា​បន្តបន្ទាប់ ដែលជា​ការយល់ឃើញរ​បស់​អ្នកសារព័ត៌មាន ទាក់ទង​នឹង​វិស័យ​សារព័ត៌មាន និង​អ្នកសារព័ត៌មាន​ផ្ទាល់ នៅ​កម្ពុជា​។​


 
​សូម​ចូលទៅ​កាន់ ទីនេះ  ដើម្បី​មើល​មតិយោបល់​ផ្សេងៗ​របស់​អ្នកសារព័ត៌មាន​



Tag:
 អ្នកសារព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com