អត្ថបទពាណិជ្ជកម្ម
Subaru បង្ហាញ​ប្រភេទ​រថយន្ត SUV ស៊េរី​ឆ្នាំ​2020 ដែល​បំពាក់​ប្រព័ន្ធ​ការពារ​សុ​វត្ថិ​ភាព​ខ្ពស់បំផុត
12, Jan 2020 , 2:43 pm        
រូបភាព
ដោយ:
សិង្ហ​បុរី​៖ រថយន្ត Subaru Forester GT Edition ស៊េរី​ឆ្នាំ​2020 និង Forester e-BOXER ស៊េរី​ឆ្នាំ​2020 ជា​ប្រភេទ​រថយន្ត SUV ដែលមាន​សមត្ថភាព​ដ៏​អស្ចារ្យ​, បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប និង​ត្រូវបាន​រចនា​ឡើង​សម្រាប់​ទីផ្សារ​អាស៊ី ត្រូវបាន​ចែកចាយ​ផ្តាច់មុខ​នៅ​ប្រទេស​សិង្ហ​បុរី​ដោយ​ក្រុមហ៊ុន Motor Image ។ រថយន្ត​សេ​រ៊ី​ឆ្នាំ​២០២០ ទាំងពីរ​គ្រឿង​នេះ​ត្រូវបាន​សម្ពោធ​ជា​ផ្លូវការ​នៅ Singapore Motor Show កណ្តាល​ទីក្រុង​នៃ​ប្រទេស​សិង្ហ​បុរី កាលពី​ថ្ងៃទី​៩ មករា ឆ្នាំ​២០២០​នេះ​។ នៅក្នុង​ព្រឹត្តិការណ៍ Singapore Motor show 2020 នេះ​ក៏បាន​ឲ្យ​អ្នកចូលរួម​និង​អ្នកសារព័ត៌មាន​មកពី​៩​ប្រទេស​នៅក្នុង​តំបន់​អាស៊ី រួមទាំង​កម្ពុជា​ផងដែរ បើក​សាកល្បង​ប្រភេទ​រថយន្ត​ដែល​ប្រើ​បច្ចេកវិទ្យា​ទំនើប​បំផុត​របស់​ជប៉ុន ជាពិសេស ប្រព័ន្ធ​ការពារ​សុ​វត្ថ​ភាព ដែល​រថយន្ត​អាច​ចាប់​ហ្វ្រាំង​ដោយ​ស្វ័យប្រវត្តិ​ពេល​ជួប​ឧបសគ្គ​ជាដើម​។​



សម្រាប់​ម៉ូ​ឌែ​ល Forester GT Edition ឆ្នាំ​2020 ដែលជា​ប្រភេទ​រថយន្ត SUV បាន​រចនា​ម៉ូត​ឡើង ដោយ​បំពាក់​ប្រព័ន្ធ​បង្ហាញ​ផ្ទាំង​ព័ត៌មាន​ទំហំ​៨​អ៊ី​ញ មានភ្ជាប់ Apple CarPlay និង Android Auto ដោយ​ស្វ័យប្រវត្តិ​, កាមេរ៉ា​កម្រិត​៣៦០​ដឺ​ក្រេ ដែល​អាច​ឲ្យ​អ្នកបើកបរ​ឈប់​ចត​ដោយ​ភាពងាយស្រួល និង​ប្រកបដោយ​សុវត្ថិភាព​ពេល​បើកបរ​ជាដើម​។ Forester GT Edition ស៊េរី​ឆ្នាំ​2020 ក៏បាន​បង្ហាញ​ពី​សមត្ថភាព​ដែល​ផ្តល់​ភាពងាយស្រួល​ក្នុង​ការបើក​បរទាំង​នៅលើ​ផ្លូវ​រាប ផ្លូវ​ជង្ហុក និង​ឡើង​ចុះ​ភ្នំ​ផងដែរ​។​


 
​ក្រៅពីនេះ​រថយន្ត SUV ដ៏​អស្ចារ្យ​នៃ​ម៉ូ​ឌែ​ល Forester GT Edition ឆ្នាំ​2020 បាន​ភ្ជាប់​មកជា​មួយ​បច្ចេកវិទ្យា Subaru Core Technologies ដែលមាន​លក្ខណៈ​សម្គាល់​៤ គឺ Symmetrical All-Wheel Drive, Boxer Engine, Subaru Global Platform និង EyeSight Driver Assist Technology ។ 









​ចំពោះ​ម៉ូ​ឌែ​ល Forester e-BOXER ឆ្នាំ​2020 ក៏​ជា​ប្រភេទ​រថយន្ត SUV ដែលមាន​រូបរាង​ដ៏​ប្រណីត ដោយមាន​បំពាក់​ឧបករណ៍ និង​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើបៗ​របស់​ជប៉ុន​ជាច្រើន​។ អ្វីដែល​កាន់តែ​ពិសេស Forester e-BOXER ស៊េរី​ឆ្នាំ​2020 មាន​កម្លាំង​ម៉ាស៊ីន​ខ្លាំង​ដែល​ស៊ីប្រេង​សាំង​តិច​ហើយ អាច​ប្រើប្រាស់​ថាមពល​អ​គិ្គ​ស​នី​ដោយ​ប្រើ​អាគុយ ដែល​មុខងារ​នេះ​បាន​ជួយ​កាត់បន្ថយ​ការប្រើប្រាស់​ប្រេងឥន្ធនៈ​បាន​ទៀតផង​។​






 
​បន្ថែម​ពីនេះ ប្រព័ន្ធ EyeSinght នៅលើ Forester e-BOXER មាន​លក្ខណៈពិសេស​ដូចជា Pre-Collision Braking, Pre-Collision Throttle Management, Adaptive Cruise Control, Lead Vehicle Start Alert, Lane Departure Warning និង Lane Sway Warning ផងដែរ​។ Subaru Forester e-BOXER ប្រើ​ប្រព័ន្ធ​ការពារ​សុ​វត្ថ​ភាព​អ្នកដំណើរ​និង​អ្នកបើកបរ​ជា​អាទិភាព​ខ្ពស់​៕









ក្រៅពី Forester GT Edition ស៊េរី​ឆ្នាំ​2020 និង Forester e-BOXER ស៊េរី​ឆ្នាំ​2020 Subsaru ក៏បានបង្ហាញរថយន្តទំនើបៗជាច្រើនម៉ូឌែលទៀត នៅក្នុង​ព្រឹត្តិការណ៍ Singapore Motor show 2020 នៅកណ្តាលទីក្រុងនៃប្រទេសសិង្ហបុរី កាលពីថ្ងៃទី៨-១០ ខែមករា ឆ្នាំ២០២០ ដែលមានអ្នកសារព័ត៌មានមកពី៩ប្រទេសនៅក្នុងតំបន់អាស៊ីចូលរួមផងដែរ។ 















(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com