ជាតិ
កម្ពុជា​មិនទាន់មាន​ករណី​ជំងឺ​រលាក​សួត​ដែល​ឆ្លង​ពី​ក្រុង​វូ​ហាន ប្រទេស​ចិន​ឡើយ​
12, Jan 2020 , 3:11 pm        
រូបភាព
​ភ្នំពេញ​៖ មិនមាន​ករណី​ជំងឺ​រលាក​សួត​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​ឡើយ​នៅ​កម្ពុជា​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រសួងសុខាភិបាល​ក្នុង​សេចក្តីជូនដំណឹង​របស់​ខ្លួន​កាលពី​ថ្ងៃទី​១០ ខែមករា​។​



​ក្រសួងសុខាភិបាល បានស្នើ​ដល់​ពលរដ្ឋ​ទាំងអស់ ដែល​ធ្វើដំណើរ​មកពី​ទីក្រុង​វូ​ហាន ខេត្ត​ហ៊ុយ​បេ ប្រទេស​ចិន អំពី​ជំងឺ​រលាក​សួត​មិន​ស្គាល់​អត្តសញ្ញាណ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្លួន​។ ពលរដ្ឋ​ទាំងអស់​ត្រូវ​ជៀសវាង​ប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​អ្នកជំងឺ​ផ្លូវដង្ហើម ហើយ​ត្រូវ​រក្សា​អនាម័យ​ផ្ទាល់ខ្លួន​ឲ្យ​បានល្អ​បំផុត​។​
 
​ករណី​ជំងឺ​រលាក​សួត​ប្រភេទ​នេះ ត្រូវបាន​រកឃើញ​នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នា​២០១៩ កើត​មាននៅ​ទីក្រុង​វូ​ហាន ខេត្ត​ហ៊ុយ​បេ ប្រទេស​ចិន ក្នុងនោះ​អ្នកជំងឺ​មាន​អាកា​រៈ ក្ដៅខ្លួន ហើយ​ហត់ បន្ទាប់ពី​ថតកាំរស្មីអ៊ិច​ក៏​ឃើញ​មាន​ដំបៅ​សួត​ទាំងសងខាង​។ 
 
​មន្ទីរពិសោធន៍​បាន​បញ្ជាក់ថា អាការ​ប្រភេទ​នេះ មិនមែនជា​ជំងឺ SARS, ជំងឺផ្ដាសាយបក្សី​, ជំងឺ ផ្ដាសាយ​បង្ករ​ដោយ​វីរុស​អាដេ​ណូ​(adenovirus), ជំងឺ MERS ឬ​ជំងឺ​ផ្លូវដង្ហើម​ដទៃទៀត​នោះទេ​៕
 
 

Tag:
 ជំងឺ​រលាក​សួត​
  សុខភាព​
© រក្សាសិទ្ធិដោយ thmeythmey.com