កំណាព្យ
ជាតិ
គ្រោះកាច​ឆ្នាំ​កន្លង កុំមក​ក្បែរ​!
13, Jan 2020 , 6:59 am        
រូបភាព
ដោយ:
​គ្រោះកាច​កម្ម ឆ្នាំ​កន្លង ឆ្លង​កុំ​ក្បែរ​
​ធុញថប់​ប្រែ ល្ហែល្ហើយ​ចិត្ត ឥត​ហ្មងសៅ​
​កប​របរ ក​ថ្កុំថ្កើង ឡើង​លឿន​ស្លៅ​
​ដល់​គោលដៅ ដៅ​ដាំ​ចុះ ដុះ​តាម​ដៃ​។​

 
​សមប្រកប ស្រប​ស្រុះ​ស្រាយ កាយ​ស្រស់ថ្លា​
​ជួបចរចា ការ​កិច្ច​អ្វី ថ្វីមាត់​ប្រៃ​
​ជួញ​ឆ្ងាយ​ជិត ពិត​ពោរ​ពាស មាស​ពេញដៃ​
​គ្រប់​វិស័យ ច្នៃ​ឆ្លៀត​ឆ្លាក់ ដាក់​បាន​ផល​។​
 
​ថ្គោល​ថ្កុំថ្កើង ឡើង​យសស័ក្តិ ប្រាក់ខែ​ខ្ពស់​
​មានកេរ្តិ៍ឈ្មោះ ទោះ​ដល់​ណា ថា​លែង​ខ្វល់​
​រៀង​ស៊យ​ស៊ុន គ្រុន​ឈឺ​ថ្កាត់ បាត់​គ្មាន​សល់​
​អស់​កង្វល់ កល​កិច្ច​កាច ខ្លាច​ឃ្លាតឆ្ងាយ​។​
 
​ថ្មីៗ​ឈាន មានកេរ្តិ៍ឈ្មោះ ព្រោះ​លោកអ្នក​
​គាំទ្រ​ជាក់ ដាក់​ធនធាន ហ៊ាន​ចំណាយ​
​ទាំង​វេលា ជា​យោបល់ ផ្តល់​នាយអាយ​
​យើង​សប្បាយ ផ្សាយដំណឹង ប្រឹង​បន្ត​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com