កំណាព្យ
ជាតិ
ដាំចេក​!
12, Jan 2020 , 5:08 pm        
រូបភាព
រូបថតតំណាង។ ដោយ AFP
រូបថតតំណាង។ ដោយ AFP
ដោយ:
បទ គោ​ព័ទ្ធ​ស្នឹង​
​ដាក់​ចេក​ដេកចាំ​ដាំ​ថែម​ល្ហុង​ ​ល្ហុង​លូត​លឿន​ស្លុង​ប្រណាំង​ស្វាយ​
​ស្វាយ​ចេញ​ផ្កា​ផ្លែ​បែរ​នឹក​ស្តាយ​ ​ស្តាយ​ឮ​គេ​ផ្សាយ​ស្វាយ​ធ្លាក់​ថ្លៃ​។​

 
​ថ្លៃ​ធូរ​ទាំង​ស្ពៃ​លៃ​លែង​លក់​ ​លក់​ខាត​ចែក​ជ្រក់​ជ្រែ​កែច្នៃ​
​ច្នៃ​តាម​ចំណង់​គ្មាន​បង់ថ្លៃ​ ​ថ្លៃ​អើយ​ម្ចាស់​អ្នក​ដាំ​ស្រែក​។​
 
​ស្រែក​ស្រ​ស្រូវ​ថោក​ជ្រោក​ស្រុកស្រែ​ ​ស្រែ​ធ្លាប់​កេរ​ម៉ែ​ថែ​បែងចែក​
​ចែក​ឲ្យ​ធ្វើ​ស្រូវ​ត្រូវ​ពឹងផ្អែក​ ​ផ្អែក​រស់​ដល់​ស្អែក​បែរ​បង់​បោះ​។​
 
​បោះ​ព្រោះ​ខ្សត់​ទឹក​នឹក​នឿយណាយ ណាយ​ណាស់​ទោះ​ស្តាយ​កាយ​ខ្សោយ​ខ្សោះ​
​ខ្សោះ​ខ្សត់​ដើមទុន​ស៊ុន​កប់​អស់​ ​អស់កម្លាំង​ខ្សោះ​ត្រូវ​ដាំចេក​។​
 
​ចេក​ដាំ​ចាំ​ដេក​ស្រែក​ស្រុះ​ស្រ​ ​ស្រ​ស្រែ​កតៗ​ថា​រាស្ត្រ​ស្រេក​
​ស្រេក​ដំណោះស្រាយ​ដាស់​លោក​ដេក​ ​ដេកចាំ​ដាំចេក​ដល់ពេល​ណា​?


​ពាក្យ​៖​លោក​=​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ 
 

© រក្សាសិទ្ធិដោយ thmeythmey.com