កីឡាអន្តរជាតិ
អន្តរជាតិ
Aguero បំបែក​កំណត់ត្រា Shearer ក្លាយជា​អ្នក​ស៊ុត hat-trick ច្រើនជាងគេ​នៅ EPL
13, Jan 2020 , 11:35 am        
រូបភាព
Sergio Aguero បាន​បំបែក​កំណត់ត្រា​អ្នកធ្វើ​បាន hat-trick (​ស៊ុត​បញ្ចូល​ទី​៣​គ្រាប់​ក្នុង​១​ប្រកួត​) ច្រើនជាងគេ​របស់ Alan Shearer ក្នុង​ក្របខណ្ឌ Premier League ក្រោយ​ស៊ុត​ចូល​៣​គ្រាប់​ម្នាក់ឯង​ក្នុងជំនួប​ដែល Manchester City យកឈ្នះ Aston Villa ក្នុង​លទ្ធ​ល ៦-១​។​


 
​នា​ការប្រកួត​សប្តាហ៍​ទី​២២  នៅ​រាត្រី​ថ្ងៃទី​១២ ខែមករា ខ្សែ​ប្រើ Riyad Mahrez បាន​ស៊ុត​បាល់​នាំមុខ​ឲ្យ​ក្រុម​មេឃ​ខៀវ​ចំនួន​២​គ្រាប់​មុន​នៅ​នាទី​១៨ និង​២៤​។ ៤​នាទី​ក្រោយមក Aguero បាន​បន្ថែម​គ្រាប់​ទី​៣ មុនពេល Gabriel Jesus ស៊ុត​គ្រាប់​ទី​៤ ដើម្បី​ជួយ Man City នាំមុខ​Aston Villa ៤-០ នៅ​វគ្គ​ទី​១​។​
 
​ចូលដល់​វគ្គ​ទី​២ Aguero ធ្វើបាន​ពីរ​គ្រាប់​បន្ថែមទៀត​ដែលជា​គ្រាប់​ទី​៣​របស់គេ​។ Anwar El Ghazi ជួយ Aston បាន​១​គ្រាប់​វិញ​នៅ​ចុង​ម៉ោង ដោយ​ចប់​ការប្រកួត Man City ឈ្នះ ៦-១​។​
​នេះ​ជាការ​ស៊ុត​បាន​៣​គ្រាប់​ម្នាក់ឯង​ក្នុង​១​ប្រកួត​ជា​លើក​ទី​១២ របស់​ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទី​សម្រាប់​ក្រុម Man City ចាប់តាំងពី​រូបគេ​ផ្លាស់​មកពី Atlético Madrid នៅ​ឆ្នាំ​២០១១​។ Aguero ក៏បាន​បំបែក​កំណត់ត្រា​ធ្វើបាន hat-trick ច្រើនជាងគេ​បំផុត​របស់ Shearer ដែល​ធ្វើបាន​១១​លើក ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​អង់គ្លេស​ផងដែរ​។​


 
Aguero ដែល​សព្វថ្ងៃ​មាន​វ័យ​៣១​ឆ្នាំ បាន​កើន​គ្រាប់​ស៊ុត​របស់ខ្លួន​ចំនួន​១៧៧​គ្រាប់ ដោយ​នាំមុខ Thierry Henry (១៧៥​គ្រាប់​) និង​ស្មើ Frank Lampard ដែល​ធ្វើបាន ១៧៧ ដូចគ្នា​នៅ Premier League​។​
 
​យ៉ាងណាក៏ដោយ ១៧៧​គ្រាប់​របស់​នៅ​ឈរ​ចំណាត់ថ្នាក់​ទី​៤​ស្ទួន ក្នុងនាម​អ្នក​ស៊ុត​ចូល​ទី​ច្រើនជាងគេ​បំផុត​នៅ​អង់គ្លេស​ប៉ុណ្ណោះ​។ Shearer វីរបុរស​របស់ Newcastle United នៅតែ​រក្សា​ចំណាត់ថ្នាក់​ទី​១ ដែល​ធ្វើបាន​២៦០​គ្រាប់ តាម​ពីក្រោយ​ដោយ Wayne Rooney (២០៨​គ្រាប់​) ខណៈ Andy Cole នៅ​លេខ​រៀង​ទី​៣ ដែល​រកបាន​១៨៧​គ្រាប់​។​
 
Man City បាន​ឡើងទៅ​ចំណាត់ថ្នាក់​ទី​២ ក្នុង​តារាង​លី​គ​កំពូល​អង់គ្លេស​វិញ ដោយមាន​៤៧​ពិន្ទុ រីឯ Leicester City ធ្លាក់​ទៅ​លេខ​៣​វិញ ដោយមាន​៤៥​ពិន្ទុ ក្រោយ​ចាញ់ Southampton​ ២-១​។ Liverpool នៅតែ​រក្សា​ភាពមិន​ចាញ់​សោះ បន្ទាប់ពី​ឈ្នះ Tottenham Hotspur ១-០ និង​មាន​ពិន្ទុ​នាំមុខ​ដាច់​ដល់​ទៅ​ចំនួន​១៤​ពិន្ទុ ហើយ​សល់​១​ប្រកួត​ក្នុង​ដៃ​ថែមទៀត​។​
 
Chelsea និង Manhester United កំពុង​ប្រ​ជែ​គ្នា​សម្រាប់​តំណែង Top 4​។ តោ​ខៀវ​កើន​ដល់​៣៩​ពិន្ទុ ក្រោយ​ឈ្នះ Burnley ៣-០ ឈរ​លេខ​៤​ក្នុង​តារាង​បណ្តោះអាសន្ន ខណៈ​បិសាច​ក្រហម​ដែល​ឈ្នះ Norwich City ៤-០ នៅ​លេខ​៥ មាន​៣៤​ពិន្ទុ​។ ក្រុម​ដែល​ស្ថិតនៅ​តំបន់​ត្រូវ​កាត់ចោល​ចំនួន​៣ មាន Aston Villa, Bournemoth និង Norwich៕



Tag:
 Sergio Aguero
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com