កីឡាអន្តរជាតិ
អន្តរជាតិ
Real លើកពាន Super Cup ជាលើកទី១១ ក្រោយឈ្នះ AT-Madrid នៅអារ៉ាប៊ីសាអូឌីត
× Real Madrid ក្លាយជាម្ចាស់ពានរង្វាន់ Spanish Super Cup បន្ទាប់ពីយកឈ្នះ Atletico Madrid ដោយការទាត់បាល់កាត់សេចក្តីប៉េណាល់ទី ក្នុងលទ្ធផល ៤-១។ ក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី១២ ខែមករាដែលធ្វើឡើងនៅកីឡដ្ឋាន King Abdullah Sports City ប្រទេសអារ៉ាប៊ីសាអូឌីត ក្រុមទាំងពីរបញ្ចប់ការប្រកួត៩០នាទី និងបន្ថែមម៉ោង១៥នាទី២ដងដោយគ្មានគ្រាប់បាល់។
៤គ្រាប់របស់ Real ក្នុងការទាត់បាល់កាត់សេចក្តីប៉េណាល់ទីធ្វើបានដោយខ្សែការពារ Daniel Carvajal, Rodrygo, Luka Modric និង Sergio Ramos ដែលជាអ្នកស៊ុតចុងក្រោយ។ រីឯក្នុងចំណោម៣គ្រាប់របស់ AT-Madrid គឺសម្រេចបានតែមួយគ្រាប់ប៉ុណ្ណោះដោយ Thomas ក្នុងនោះ Saul Niguez និង Thomas ស៊ុតមិនចូលទាំងពីរ។
នេះជាការលើកពាន Super Cup លើកទី១១របស់ក្រុមស្តេចស និងជាលើកទី២ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Zinedine Zidane ដែលជួយក្រុមឈ្នះពាននេះលើកដំបូងនៅឆ្នាំ២០១៧។
Real ដែលឈ្នះពាន Super Cup លើកដំបូងក្នុងឆ្នាំ១៩៨៨ ជាក្រុមនៅអេស្ប៉ាញដែលលើកពាននេះច្រើនជាងគេលំដាប់ថ្នាក់ទី២ បន្ទាប់ពី Barcelona ដែលឈ្នះ១៣លើក។ AT-Madrid ធ្លាប់ឈ្នះចំនួន២លើក ពោលគឺក្នុងឆ្នាំ១៩៨៥ និង២០១៤។ Valencia ដែលបានកៅអីចូលរួមប្រជែងពាន Super Cup ឆ្នាំ២០២០ ក៏ធ្លាប់ឈ្នះ១លើកដែរ៕
Tag:
Spanish Super Cup
Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com