ឆ្នាំ​២០១៩ មាន​រថយន្ត​១០​ម៉ឺន​គ្រឿង ម៉ូតូ​និង​កង់​បី ជាង​៥៣​ម៉ឺន​គ្រឿង ចុះបញ្ជី​នៅ​ក្រសួង​សាធារណការ
ជាតិ
រថយន្ត
ឆ្នាំ​២០១៩ មាន​រថយន្ត​១០​ម៉ឺន​គ្រឿង ម៉ូតូ​និង​កង់​បី ជាង​៥៣​ម៉ឺន​គ្រឿង ចុះបញ្ជី​នៅ​ក្រសួង​សាធារណការ
13, Jan 2020 , 8:19 pm        
រូបភាព
ម៉ូតូ, កង់បី និងរថយន្ត កំពុងរង់ចាំភ្លើងចរាចរណ៍មួយកន្លែង នៅលើមហាវិថី ព្រះមុនីវង្ស រាជធានីភ្នំពេញ។ Credit
ម៉ូតូ, កង់បី និងរថយន្ត កំពុងរង់ចាំភ្លើងចរាចរណ៍មួយកន្លែង នៅលើមហាវិថី ព្រះមុនីវង្ស រាជធានីភ្នំពេញ។ Credit
​ភ្នំពេញ​៖ ពេញ​មួយឆ្នាំ​២០១៩ កម្ពុ​ជាមាន​យានយន្ត​ចំនួន​៥៣៧,៤៥៦​គ្រឿង បាន​ចុះបញ្ជី​នៅ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្នុងនោះ​មាន​(​ម៉ូតូ​)៥០២,២៣៨​គ្រឿង និង​ត្រីចក្រយានយន្ត​(​ម៉ូតូ​កង់​បី​) ចំនួន​៣៥,២១៨​គ្រឿង​។ នេះ​បើ​យោងតាម​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩ របស់​ក្រសួង​សាធារណការ​។

 
​រីឯ​រថយន្ត​ផ្សេងៗ ដែល​ស្ថិតនៅក្នុង​ចំនួន​យានយន្ត​បាន​ចុះបញ្ជី​សរុប​ខាងលើ​មាន​ចំនួន​១០៣,៦២១​គ្រឿង​។ ក្នុងនោះ មាន​ជាង​៥,៧​ម៉ឺន​គ្រឿង ជា​រថយន្ត​ទេសចរណ៍​, រថយន្ត​ដឹក​អ្នកដំណើរ​ធុន​តូច មាន​៧,៤៧៨​គ្រឿង​, រថយន្ត​ដឹក​អ្នកដំណើរ​ធុន​ធំ មាន​៩១៧​គ្រឿង​, រថយន្ត​ដឹកទំនិញ​ធុន​តូច​មាន ២២,៩០០​គ្រឿង និង​រថយន្ត​ដឹកទំនិញ​ធុន​តូច​មាន​ជាង ១៥,០០០​គ្រឿង​។  ក្នុង​របាយការណ៍​ដដែល​នេះ ក៏បាន​បញ្ជាក់​ការចុះបញ្ជី​នៃ​រថយន្ត​គ្រប់​ប្រភេទ​ក្នុង​ឆ្នាំ​២០១៩​កន្លងមកនេះ បាន​កើន​ចំនួន ២៦,៤២៥​គ្រឿង បើ​ធៀប​នឹង​ឆ្នាំ​២០១៨​។​
 
​បើ​របាយការណ៍​របស់​ក្រសួង​សាធារណការ ក្នុង​ឆ្នាំ​ដដែល​នោះ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កម្ពុជា មាន​៣,៧៤៩​ករណី ដោយមាន​អ្នកស្លាប់​១,៧៩៦​នាក់ និង​របួស​៥,៦៣១​នាក់​។ ដោយឡែក ក្នុងចំណោម​គ្រោះថ្នាក់​ចរាចរណ៍​មួយគ្រឿង មាន​អត្រា​អ្នកស្លាប់​ក្នុង​យានយន្ត​៤​នាក់  និង​១១​នាក់​ទៀត គឺជា​អត្រា​អ្នកស្លាប់​ក្នុងចំណោម​ប្រជាជន​ចំនួន​១០​ម៉ឺន​នាក់​៕ 

Tag:
 ចរាចរណ៍​
  រថយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com