ជាតិ
រថយន្ត
ឆ្នាំ២០១៩ មានរថយន្ត១០ម៉ឺនគ្រឿង ម៉ូតូនិងកង់បី ជាង៥៣ម៉ឺនគ្រឿង ចុះបញ្ជីនៅក្រសួងសាធារណការ ម៉ូតូ, កង់បី និងរថយន្ត កំពុងរង់ចាំភ្លើងចរាចរណ៍មួយកន្លែង នៅលើមហាវិថី ព្រះមុនីវង្ស រាជធានីភ្នំពេញ។ Credit
× ភ្នំពេញ៖ ពេញមួយឆ្នាំ២០១៩ កម្ពុជាមានយានយន្តចំនួន៥៣៧,៤៥៦គ្រឿង បានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនោះមាន(ម៉ូតូ)៥០២,២៣៨គ្រឿង និងត្រីចក្រយានយន្ត(ម៉ូតូកង់បី) ចំនួន៣៥,២១៨គ្រឿង។ នេះបើយោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០១៩ របស់ក្រសួងសាធារណការ។
រីឯរថយន្តផ្សេងៗ ដែលស្ថិតនៅក្នុងចំនួនយានយន្តបានចុះបញ្ជីសរុបខាងលើមានចំនួន១០៣,៦២១គ្រឿង។ ក្នុងនោះ មានជាង៥,៧ម៉ឺនគ្រឿង ជារថយន្តទេសចរណ៍, រថយន្តដឹកអ្នកដំណើរធុនតូច មាន៧,៤៧៨គ្រឿង, រថយន្តដឹកអ្នកដំណើរធុនធំ មាន៩១៧គ្រឿង, រថយន្តដឹកទំនិញធុនតូចមាន ២២,៩០០គ្រឿង និងរថយន្តដឹកទំនិញធុនតូចមានជាង ១៥,០០០គ្រឿង។ ក្នុងរបាយការណ៍ដដែលនេះ ក៏បានបញ្ជាក់ការចុះបញ្ជីនៃរថយន្តគ្រប់ប្រភេទក្នុងឆ្នាំ២០១៩កន្លងមកនេះ បានកើនចំនួន ២៦,៤២៥គ្រឿង បើធៀបនឹងឆ្នាំ២០១៨។
បើរបាយការណ៍របស់ក្រសួងសាធារណការ ក្នុងឆ្នាំដដែលនោះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា មាន៣,៧៤៩ករណី ដោយមានអ្នកស្លាប់១,៧៩៦នាក់ និងរបួស៥,៦៣១នាក់។ ដោយឡែក ក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍មួយគ្រឿង មានអត្រាអ្នកស្លាប់ក្នុងយានយន្ត៤នាក់ និង១១នាក់ទៀត គឺជាអត្រាអ្នកស្លាប់ក្នុងចំណោមប្រជាជនចំនួន១០ម៉ឺននាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com