ONE Championship
កីឡាជាតិ
ជាតិ
១២​គូ ធ្វើ​ឲ្យ​កក្រើក​ស​ង្វៀង ONE: A NEW TOMORROW នៅ​បាងកក​
14, Jan 2020 , 9:29 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​
 
ONE Championship បានចាប់ផ្ដើម​ការប្រកួត​បើក​ទំព័រ​ឆ្នាំ​ថ្មី​២០២០ របស់ខ្លួន​នៅ​ថ្ងៃទី​១០ ខែមករា ដោយ​ដាក់ឈ្មោះថា ONE: A NEW TOMORROW នា​ក្រុង​បាងកក ប្រទេស​ថៃ​។ ការប្រកួត ១២ គូ​ដ៏​អស្ចារ្យ​នៅ​សង្វៀន Impact Arena ពិតជា​ធ្វើ​ឲ្យ​កក្រើក​ព្រឹត្តិការណ៍​កីឡា​លំដាប់​ពិភពលោក​មួយ​នេះ​។


 
៥​គូ​ខាងក្រោម​ត្រូវបាន​គេ​កត់ត្រា​ថា​ជា​រឿង​សំខាន់ៗ​ដែល​បាន​រៀនសូត្រ​ពី​ប្រទេស​ថៃ​។ 
 
#1 Rodtang បង្ហាញ​ឆន្ទៈ​ខ្លាំងក្លា​ក្នុងការ​ផ្ដួល​ដៃគូ​
 
Jonathan “The General” Haggerty  បានបង្ហាញ​ភាព​តស៊ូ​ដ៏​អស្ចារ្យ​នៅ​ទឹក​ទី​១ ទល់នឹង​ម្ចាស់​ខ្សែក្រវាត់  Rodtang “The Iron Man” Jitmuangnon ប៉ុន្តែ មិនអាច​ទ្រាំទ្រ​រហូតដល់​ចប់ ៥ ទឹក​នោះឡើយ​។ 
 
​កីឡាករ​ជំនាញ​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​របស់​ថៃ​ការពារ​ខ្សែក្រវាត់ ONE Flyweight Muay Thai World Title ដូចដែល​បានគ្រោង​ទុក​អីចឹង​។ Rodtang មិន​ចង់​ឲ្យ​មានការ​កាត់ក្ដី​ប្រទាំង​ប្រទើស​នោះឡើយ​មុនពេល​ឡើង​ការពារ​ខ្សែក្រវាត់​លើក​ទី​២ និង ជា​ជំនួប​សងសឹក​នេះ​។ 
 
​នៅ​ទឹក​ទឹក​៣ Rodtang សម្រុកចូល​កាន់តែ​ល្អ​ដោយ​ប្រើ​កណ្ដាប់ដៃ​មហា​ទម្ងន់ អមដោយ​ការ​ទាត់​ជើង​ផង និង ថែមទាំង​បុក​ជង្គង់​ធ្វើ​ឲ្យ​កីឡាករ​មកពី​អង់គ្លេស​ដួល​ទៅ​ក្ដារ​រេញ​តែម្ដង​។ 
Haggerty បាន​ងើប​ឡើងវិញ ប៉ុន្តែ កីឡាករ​វ័យ​២២​ឆ្នាំ​មកពី​បាងកក មិន​បណ្ដោយ​ឲ្យ​តដៃ​នោះឡើយ​។ Rodtang បាន​វ៉ៃ​សន្ធាប់​លើ​ដងខ្លួន​របស់ Haggerty ដើម្បី​ឲ្យ​ដួល​ពីរដង​មុនពេល​ផ្ដាច់​យកជ័យ​នៅ​ទឹក​ទី​៣​។ 


 
#2 Stamp កាន់តែ​ល្អ​ឡើង​ពេល​ប្រយុទ្ធ​ក្នុង​ជំហរ​ដេក​
 
Stamp Fairtex ជា​អ្នក​ប្រយុទ្ធ​ដ៏​អង់អាច ពេល​រូបគេ​គ្រប់គ្រង​ការប្រកួត​បានល្អ​ក្នុង​គុន​ចម្រុះ លើ​ប្រភេទ​ទម្ងន់ atomweight​។ Stamp ទើប​ធ្វើ​បានល្អ​ទល់នឹង Asha “Knockout Queen” Roka កាល​ខែ សីហា និង​បន្ត​ភាពខ្លាំង​គ្រប​លើ Puja “The Cyclone” Tomar  កាល​ថ្ងៃ​សុក្រ​កន្លងទៅ​។ 
 
​កីឡាការិនី​ថៃ បាន​ប្រើ​ក្បាច់​ប្រយុទ្ធ​ជំហរ​ដេក លើ Tomar និង គេច​ពី​ការប៉ុនប៉ង​ផ្ដួល​របស់ Tomar ទៀតផង មុនពេល​អាច​ប្រែក្លាយ​ឱកាស​ទៅជា​ការ​គាប​ជើង​ពី​ខាងលើ​យ៉ាង​ល្អ​ទៅវិញ​។ 
Stamp បាន​សម្ដែង​ភាព​រីករាយ​នៅពេល​រូបគេ​អាច​នៅ​ពីលើ និង ម៉ាត់​ឆ្វេង​ស្ដាំ​យ៉ាង​ញាប់​រហូតដល់​ទទួល​ជ័យជម្នះ​។ 
 
​នៅពេល​ម្ចាស់​ខ្សែការពារ​ពីរ​ស្ថាប័ន របស់ ONE ចាប់ផ្ដើម​ប្រកួត​គុន​ចម្រុះ ប្រហែលជា​គូប្រកួត​ជាច្រើន​បានគិត​ថា ការបោក​ចំបាប់ និង ជឺ​ជិត​ស៊ូ​ច្បាស់​ជា​ផ្ដល់​ផល​ល្អ​ជាង Stamp ជាក់​ជាមិនខាន​ឡើយ​។ ប៉ុន្តែ Stamp បាន​អភិវឌ្ឍ​ក្បាច់គុន​ចម្រុះ​របស់ខ្លួន​គួរ​ឲ្យ​កត់សម្គាល់​នៅ​ក្លិប Fairtex​។ ឥឡូវនេះ Stamp មើលទៅ​អាច​ប្រកួត​ជាមួយ​អ្នកណា​ក៏បាន​ក្នុង​ទម្ងន់​ខាងលើ​។ 
 
#3 Sangmanee កាន់តែ​រីកចម្រើន​ក្នុងការ​ប្រកួត ONE Super Series
 
Sangmanee Sathian MuayThai  ឬ “The Million Dollar Baby” បាន​គិតថា​រូបគេ​មាន​ភាព​ចម្រើន​ច្រើនជាង​កាលពី​ប្រកួត​ដំបូង​នៅ ONE និង ធ្វើ​បានល្អ​ទល់នឹង​កីឡាករ​ជប៉ុន Kenta Yamada​។ ដោយ​ផ្ទុយ​ពី​ការប្រកួត ៥ ទឹក ដែល​រូបគេ​សុំា​នៅ​សង្វៀន​មួយចំនួន​នា​ក្រុង​បាងកក ONE Super Series ត្រូវការ​ប្រកួត​ត្រឹម ៣​ទឹក​ប៉ុណ្ណោះ​ដើម្បី​ឲ្យ​កីឡាករ​ម្នាក់ៗ​សម្រុកចូល​ឥតឈប់ឈ​រ ឬ ទទួលបាន​ពិន្ទុ​ពី​ចៅក្រម​មុន​បញ្ចប់​ការប្រកួត​។​
 
​កាល​ទទួល​ជ័យជម្នះ​លើ Azize Hlali ជើង​ខ្លាំង Sangmanee មិន​ហ៊ាន​ប្រថុយ​សម្រុក​ច្រើនពេក​ទេ តែ រូបគេ​បាន​ប្រើ​កណ្ដាប់ដៃ​និង​ជើងឆ្វេង​ឥតឈប់ឈរ​ក្នុង​រយៈពេល​៣​ទឹក​ពេញ​ពេល​ឈ្នះ Yamada ។ ម្ចាស់​ខ្សែក្រវាត់ Muay Thai World Titles ៧​សម័យកាល គឺជា​កីឡាករ​វ័យ​២២​ឆ្នាំ​ដ៏​មាន​ទេពកោសល្យ​លើស​ង្វៀន​កំពូលៗ​របស់​ថៃ​។ ឥឡូវនេះ រូបគេ​ហាក់​មាន​ទំនុកចិត្ត​ខ្ពស់​នៅលើ​សង្វៀន​លំដាប់​ពិភពលោក  ONE Championship​។ 


 
#4 Shinechagtga ទទួល​ជ័យជម្នះ​ដ៏​មានតម្លៃ 

​កីឡាករ​មិន​ច្រើន​ទេ​ដែល​កើតចេញពី​ការប្រកួត​ក្នុង​កម្មវិធី Rich Franklin’s ONE Warrior Series (OWS) ហើយ​ឡើងទៅ​ប្រកួត​បានល្អ​នៅ​សង្វៀន ONE Championship ប៉ុន្តែ  Shinechagtga Zoltsetseg បាន​ប្រើ​កណ្ដាប់​ដៃស្ដាំ​ម៉ាត់​ពេញទំហឹង​លើ​កីឡាករ​ចិន “Cannon” Ma Jia Wen ឲ្យ​ដួល​លើ​ក្ដារ​រេញ​។ 
 
​អ្នកលេង​គុន​ចម្រុះ​មកពី ម៉ុង​ហ្គោ​លី បាន​ប្រើ​កណ្ដាប់​ផ្ដួល​កីឡាករ​ចិន​គួរ​ឲ្យ​ចងចាំ និង​បាន​អរគុណ​ដល់​កណ្ដាប់​ដៃស្ដាំ​របស់គេ​។ ឥឡូវនេះ  Shinechagtga មានកំណត់​ត្រា​ឈ្នះ ១១ លើក ចាញ់ ២ លើក និង ស្មើ​១​លើក​។ គេ​ជា​កីឡាករ​ម្នាក់​ដែល​គំរាមកំហែង​ខ្ពស់​ដល់​កីឡាករ​ផ្សេងទៀត​ក្នុង​ទម្ងន់ featherweight​។ 
 
#5 គេ​គួរ​គេច​ពី​ការចាប់​ឃ្លេ​របស់ Miura

Ayaka Miura បាន​ចូលរួម​ប្រកួត​នៅ​សង្វៀន ONE ៣​ដង​មកហើយ​រហូតដល់​ពេល​នេះ និង​ទទួលបាន​លទ្ធផល​គាប់ប្រសើរ​កន្លងមក​។ យ៉ាង​ក្ដី Maria Mazar អាច​គេចផុត​បន្ទាប់ពី​កីឡាការិនី​ជំនាញ​យូ​ដូ​ពេល​កីឡាការិនី​ជប៉ុន ព្យាយាម​ចូលចាប់​ឃ្លេ​ដើម្បី​បញ្ចប់​នៅ​ទឹក​ទី​១​។ បែបណា​ក្ដី កីឡាការិនី​មកពី​ប្រេ​ស៊ី​ល បាន​ព្យាយាម​អស់​សមត្ថភាព​ដើម្បី​ការប្រកួត​នេះ​។ 
 
​ប៉ុន្តែ​រឿងរ៉ាវ​គួរ​ឲ្យ​ស្ញប់ស្ញែង​នោះ គឺ Miura បានបង្ហាញ​ក្បាច់​កំពូល​រួមទាំង​កម្លាំង​មហាសាល​របស់ខ្លួន​។ កីឡាការិនី​ប្រេ​ស៊ី​ល​មិនអាច​គេចផុត​ពី​ការប៉ុនប៉ង​របស់ កីឡាការិនី​ជប៉ុន​បានឡើយ​។ កីឡាការិនី​មកពី​ក្លិប Tribe Tokyo MMA បានបញ្ចប់ Mazar ត្រឹម​ទឹក​ទី​២ ប៉ុណ្ណោះ​។ 
 
​កុំ​ភ្លេច​ទស្សនា កម្មវិធី​ប្រកួត​បន្ទាប់​របស់​ស្ថាប័ន ONE Championship សូម​ទស្សនា ONE: FIRE & FURY ពី​ក្រុម​ម៉ានីល នៅ​ថ្ងៃទី ៣១  ខែមករា​ឆ្នាំ ២០២០ ចាប់ពី​វេលា​ម៉ោង ៦:៣០ ល្ងាច​តទៅ​ដែលមាន​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook, Twitter, YouTube,​និង  ONE Super App៕  

© រក្សាសិទ្ធិដោយ thmeythmey.com