ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សង្គមជាតិ
អង្គការសត្វស្លាប រកឃើញសត្វស្លាប៣៤ប្រភេទ នៅតំបន់រ៉ាមសារស្ទឹងសែន
13, Jan 2020 ,
11:20 pm
រូបភាព
ទំព័រហ្វេសប៊ុក BirdLife International Cambodia Programme
×
ដោយ:
សារព័ត៌មានថ្មីៗ
អង្គការសត្វស្លាបអន្តរជាតិ (BirdLife) បានធ្វើជំរនសត្វអាស៊ីលើកដំបូងក្នុងតំបន់រ៉ាមសារស្ទឹងសែន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ ដោយសហការជាមួយក្រុមឧទ្យានុរក្សប្រចាំការក្នុងតំបន់។ ជាលទ្ធផល ក្រុមការងារ បានរាប់ឃើញសត្វស្លាប៣៤ប្រភេទ ដោយប្រើរយៈពេលប្រមាណ៨ម៉ោង។
អង្គការសត្វស្លាប បង្ហោះលើទំព័រហ្វេសប៊ុក BirdLife International Cambodia Programme ថា សត្វស្លាបទាំងនោះ មានដូចជា ត្រដក់តូច៦ក្បាល ចង្កៀលខ្យងប្រមាណ៩០០ក្បាល ស្មោញ អកត្រីក្បាលប្រផេះ និង ទោម ជាដើម។ អង្គការសត្វស្លាប សង្កេតឃើញថា ដើមឆ្នាំ២០២០នេះ តំបន់រ៉ាមសារស្ទឹងសែន ហាក់អាចទាក់ទាញប្រភេទសត្វស្លាបបានច្រើនជាងឆ្នាំមុនៗ ដែលជាសញ្ញាវិជ្ជមានមួយសម្រាប់ក្រុមការងារក្នុងការបន្តការអង្កេតតាមដានបន្ថែមទៀតផងដែរ។
តំបន់រ៉ាមសារស្ទឹងសែន ស្ថិតនៅប៉ែកអាគ្នេយ៍នៃបឹងទន្លេសាប ជាប្រភេទតំបន់ដីសើមទឹកសាប សម្បូរដោយព្រៃលិចទឹក មានអាយុកាលជាយូរ និងជាទីជម្រកដ៏សខាន់សម្រាប់ជីវចម្រុះគ្រប់ប្រភេទ។ លើសពីនេះ ព្រៃគុម្ភោត និងវាលស្មៅ ក្នុងតំបន់រ៉ាមសារស្ទឹងសែន គឺមានសារៈសំខាន់ណាស់ ក្នុងការទ្រទ្រង់ដល់ពពួក សត្វស្លាបទឹក ថនិកសត្វ និងមច្ឆាជាតិជាច្រើនប្រភេទ ផ្សេងទៀត៕
រូបពីទំព័រហ្វេសប៊ុក BirdLife International Cambodia Programme
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
សត្វស្លាប
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
3 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
11 ម៉ោង
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
2 ថ្ងៃ
«ភេរវកម្ម» មិនមែន «ភេវរកកម្ម» ឬ «ភារវកម្ម» ឡើយ
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម