ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ងាយៗ​! របៀប​ប្រើ “​ចេកទុំ​” ធ្វើ​ម៉ាស​បិតមុខ​បែប​ធម្មជាតិ​
14, Jan 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ម៉ាស​បិតមុខ​ផ្សំ​ឡើង​ពី​ផ្លែ​ចេកទុំ​មិន​ត្រឹមតែ​ជួយ​រក្សា​សំណើម​ស្បែក​មុខ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ផ្ដល់​សារធាតុចិញ្ចឹម​និង​ប្រសើរ​ចំពោះ​ស្បែ​កមុខ​គ្រប់​ប្រភេទ​តែម្ដង​មិន​ថា​ខ្លាញ់ ឬ​ស្ងួត​ឡើយ​។

 

 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​កិន​ចេកទុំ​មួយ​ផ្លែ​ឱ្យ​ម៉ដ្ឋ​រួច​លាប​លើ​មុខ ឬ​អាច​សាកល្បង​តាម​រូបមន្ត​ធម្មជាតិ​ដែល នឹង​បង្ហាញជូន​ខាងក្រោម ៖
 
១. សម្រាប់​ស្បែក​មុខខ្លាញ់​

​អ្វីដែល​អ្នកត្រូវការ គឺ​ចេកទុំ ១ ផ្លែ ទឹកឃ្មុំ ២ ស្លាបព្រា​បាយ និង​ទឹក​ក្រូចឆ្មារ​ស្រស់ ១ ស្លាបព្រា​កាហ្វេ​។​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​កិន​សាច់​ចេកទុំ​ឱ្យ​ម៉ដ្ឋ រួច​បន្ថែម​ទឹកឃ្មុំ​និង​ទឹក​ក្រូចឆ្មារ​ចូល​។ កូរ​ឱ្យ​សព្វ ឬក៏​អាចដាក់​គ្រឿងផ្សំ​ទាំងអស់​ក្នុង​ម៉ាស៊ីន​ក្រឡុក ហើយ​កិន​ក្រឡុក​ឱ្យ​ម៉ដ្ឋ​ល្អ​។ លាប​ល្បាយ​លើ​មុខ​សម្រាប់​រយៈពេល ១៥ នាទី សឹម​សម្អាត​ចេញ​ដោយ​ប្រើ​ក្រណាត់​សើម​ត្រជាក់​ស្អាត​។ ចុងក្រោយ​កុំ​ភ្លេច​ប្រើប្រាស់​ប្រាស់​ផលិតផល​ផ្ដល់​សំណើម​ដល់​ស្បែក​មុខជា​ការ​ស្រេច​។​
 
២. សម្រាប់​ស្បែក​មុខស្ងួត​

​អ្វីដែល​អ្នកត្រូវការ គឺ​ចេកទុំ​និង​ផ្លែ​បឺ​រ​ទុំ​។​
 
​អ្វីដែល​ត្រូវធ្វើ គឺ​កិន​សាច់​ផ្លែ​ចេក​និង​ផ្លែ​បឺ​រ​ចូលគ្នា​ឱ្យ​សព្វ​ក្លាយជា​ល្បាយ​ទន់​ម៉ដ្ឋ​។ លាប​ល្បាយ​លើ​ផ្ទៃមុខ​និង​ទុកចោល​សម្រាប់​រយៈពេល​ពី ១០ ទៅ ១៥ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​ជាការ​ស្រេច​។​
 
៣. សម្រាប់​ស្បែក​ឆាប់​ប្រតិកម្ម​
 
​អ្វីដែល​អ្នកត្រូវការ គឺ​ចេកទុំ ១ ផ្លែ យ៉ា​អួរ​សុទ្ធ ៤ ស្លាបព្រា​បាយ និង​ទឹកឃ្មុំ ២ ស្លាបព្រា​កាហ្វេ​។​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​កិន​គ្រឿងផ្សំ​ទាំងអស់​ចូលគ្នា​ឱ្យ​សព្វ សឹម​លាប​ល្បាយ​លើ​ផ្ទៃមុខ​។ ទុកចោល​សម្រាប់​រយៈពេល​ពី ១០ ទៅ ១៥ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​។​
 
៤. សម្រាប់​ស្បែក​ងាយ​កើតមុន​

​អ្វីដែល​អ្នកត្រូវការ គឺ​ចេកទុំ ១ ផ្លែ ម្សៅ Baking soda កន្លះ​ស្លាបព្រា​កាហ្វេ និង​ម្សៅ​រមៀត មួយ​ចុង​ស្លាបព្រា​កាហ្វេ​។​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​កិន​លាយ​គ្រឿងផ្សំ​ទាំងអស់​ចូលគ្នា​ឱ្យ​ម៉ដ្ឋ​សព្វ​។ លាប​ល្បាយ​លើ​ផ្ទៃមុខ ហើយ​លាង​សម្អាត​ចេញ​រយៈពេល ១០ នាទី​ក្រោយ​។​
 
៥. សម្រាប់​ស្បែ​កមុខ​គ្រប់​ប្រភេទ​

​អ្វីដែល​អ្នកត្រូវការ គឺ​ចេកទុំ ទឹកឃ្មុំ និង​ទឹកដោះគោ​ស្រស់​។​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​កិន​លាយ​គ្រឿងផ្សំ​ទាង​អស់​ចូលគ្នា​ឱ្យ​សព្វ សឹម​លាប​លើ​ស្បែ​កមុខ​ដែល​បាន​លាង​សម្អាត​ស្អាត​ហើយ​។ ទុកចោល​សម្រាប់​រយៈពេល ៣០ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​ជាការ​ស្រេច​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com