ប្ល៊ូបឺរីជាផ្លែឈើពណ៌ខៀវមួយប្រភេទដែលមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម។ ភាគច្រើននៃពួកយើងប្រហែលជាមិនដឹងទេថាផ្លែឈើនេះអាចជួយរក្សាសុខភាពល្អប្រសើរទប់ស្កាត់ជំងឺសាហាវៗ។
ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលគួររួមបញ្ចូលផ្លែប្ល៊ូបឺរីក្នុងរបបអាហារប្រចាំថ្ងៃ ៖
១. កាត់បន្ថយហានិភ័យនៃជំងឺមហារីក
បរិមាណខ្ពស់នៃសារធាតុ Quercetin និងសារធាតុប្រឆាំងអុកស៊ីតកម្ម anthocyanins ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកគួរឱ្យកត់សម្គាល់។
២. ប្រយុទ្ធប្រឆាំងការរលាកក្នុងរាងកាយ
នោះក៏ព្រោះតែផ្លែឈើនេះជាប្រភពដ៏ប្រសើរនៃសារធាតុ quercetin ដែលមានលក្ខណៈសម្បត្តិប្រឆាំងការរលាក។
៣. កាត់បន្ថយហានិភ័យនៃជំងឺបេះដូង
សារធាតុប្រឆាំងអុកស៊ីតកម្ម ពិសេសសារធាតុ anthocyanins ដែលមានវត្តមានក្នុងផ្លែប្ល៊ូបឺរីជួយគ្រប់គ្រងសម្ពាធឈាមនិងកម្ចាត់កូឡេស្តេរ៉ូលមិនល្អ ហើយអ្នកនឹងចៀសផុតពីហានិភ័យនៃជំងឺបេះដូង។
៤. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ
ប្ល៊ូបឺរីក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយគួរឱ្យកត់សម្គាល់។ ដូច្នេះកុំភ្លេចរួមបញ្ចូលផ្លែឈើនេះក្នុងរបបអាហារប្រចាំថ្ងៃ។
៥. បង្កើនសុខភាពប្រព័ន្ធរំលាយអាហារ
នោះក៏ព្រោះផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយជាតិសរសៃនិងជាតិទឹកដែលជួយសម្រួលដល់ដំណើរការនៃការរំលាយអាហារ៕
ត្រួតពិនិត្យដោយ www.health.com.kh