ជាតិ
ខេត្ត៥ នឹងចុះត្រជាក់ក្នុងកម្រិត១៧-២០អង្សាសេ នៅថ្ងៃទី១៥ ដល់ ២០មករា ព្រៃព្រឹក្សាស្រស់បំព្រង ក្នុងខេត្តមណ្ឌលគិរី នាខែត្រជាក់។ រូបថត៖ ទំព័រហ្វេសប៊ុក ក្រសួងធនធានទឹក។
× ខេត្តព្រះវិហារ ឧត្តរមានជ័យ រតនគិរី មណ្ឌលគិរី និងប៉ៃលិន នឹងមានអាកាសធាតុត្រជាក់ក្នុងកម្រិត១៧-២០អង្សាសេ ចាប់ថ្ងៃទី១៥ដល់២០មករា ឆ្នាំ២០២០។ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម អាកាសធាតុចុះត្រជាក់បែបនេះ ដោយសារជ្រលងសម្ពោធខ្ពស់នឹងរំកិលចុះមកក្រោម ជាមួយនិងខ្យល់មូសុងឦសានដែលមានឥទ្ធិពលបង្គួរលើកម្ពុជា។
ក្រៅពីខេត្តទាំង៥ខាងលើដែលស្ថិតនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសានហើយនោះ តំបនវាលទំរាបកណ្តាល ក៏មានសីតុណ្ហភាពត្រជាក់ចន្លោះពី២០ទៅ២២អង្សាសេ ផងដែរ។ រីឯតំបនមាត់សមុទ្រ មានសីតុណ្ណភាពត្រជាក់ ក្នុងកម្រិតពី២៣ ទៅ២៥អង្សាសេ។ នេះបើតាមសេចក្តីជូនដំណឹងដដែល ចុះផ្សាយកាល នាព្រឹកថ្ងៃទី១៤មករា នេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com