ពីនេះ ពីនោះ
«លទ្ធភាព» មានន័យខុសគ្នាពី «លទ្ធផល» ដូចម្តេច?
× ពាក្យ «លទ្ធភាព» ជាគុណសព្ទ មានន័យថា ភាពនៃអ្វីៗដែលបានសម្រេច។ តែបើគេប្រើគុណសព្ទ«លទ្ធផល»វិញគឺមានន័យថា ផលដែលបានហើយ គឺសំដៅលើផលនៃការងារដែលបានសម្រេច។ នេះបើតាមការបញ្ជាក់ពីសម្តេចព្រះសង្ឃរាជ ជួន ណាត។
ពាក្យ «លទ្ធភាព និងលទ្ធផល» ដែលជាពាក្យរួមផ្សំគ្នា រវាង លទ្ធ បូកនឹងភាព និងផល។ ពាក្យ «លទ្ធភាព» សំដៅដោយ ភាពអ្វីៗដែលបានសម្រេចហើយ។ ភាពដែលត្រូវមាន, ផ្លូវ ឬដំណើរដែលទំនងនឹងធ្វើឲ្យកើតការ, ការដែលអាចធ្វើឲ្យប្រព្រឹត្តទៅបាន។
សម្រាប់ពាក្យ «លទ្ធផល» វិញ ចង់សំដៅលើផលដែលបានសម្រេច ផលនៃការងារដែលបានសម្រេច កម្រៃដែលបានសម្រេចមកពីការប្រកបកិច្ចការផ្សេងៗ សេចក្តីសម្រេចនៃការគិតលេខជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com