ពីនេះ ពីនោះ
«​លទ្ធភាព​» មានន័យ​ខុសគ្នា​ពី «​លទ្ធផល​» ដូចម្តេច​?
15, Jan 2020 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ «​លទ្ធភាព​» ជា​គុណសព្ទ មានន័យថា ភាព​នៃ​អ្វីៗ​ដែល​បានសម្រេច​។ តែបើ​គេ​ប្រើ​គុណសព្ទ​«​លទ្ធផល​»​វិញ​គឺ​មានន័យថា ផល​ដែល​បាន​ហើយ គឺ​សំដៅលើ​ផល​នៃ​ការងារ​ដែល​បានសម្រេច​។ នេះ​បើតាម​ការបញ្ជាក់​ពី​សម្តេចព្រះសង្ឃរាជ ជួន ណាត​។​


 
​ពាក្យ «​លទ្ធភាព និង​លទ្ធផល​» ដែលជា​ពាក្យ​រួមផ្សំ​គ្នា រវាង លទ្ធ បូក​នឹង​ភាព និង​ផល​។ ពាក្យ «​លទ្ធភាព​» សំដៅ​ដោយ ភាព​អ្វីៗ​ដែល​បានសម្រេច​ហើយ​។ ភាព​ដែល​ត្រូវមាន​, ផ្លូវ ឬ​ដំណើរ​ដែល​ទំនង​នឹងធ្វើ​ឲ្យ​កើតការ​, ការដែល​អាចធ្វើ​ឲ្យ​ប្រព្រឹត្តទៅបាន​។ 
 
​សម្រាប់​ពាក្យ «​លទ្ធផល​» វិញ ចង់​សំដៅលើ​ផល​ដែល​បានសម្រេច ផល​នៃ​ការងារ​ដែល​បានសម្រេច កម្រៃ​ដែល​បានសម្រេច​មកពី​ការប្រកប​កិច្ចការ​ផ្សេងៗ សេចក្តីសម្រេច​នៃ​ការគិត​លេខ​ជាដើម​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com