ជាតិ
កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០២១
15, Jan 2020 , 7:59 am        
រូបភាព
វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២០ រៀបចំនៅប្រទេសប្រ៊ុយណេ (រូបពីក្រសួងទេសចរណ៍
វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២០ រៀបចំនៅប្រទេសប្រ៊ុយណេ (រូបពីក្រសួងទេសចរណ៍
​ភ្នំពេញ​៖ កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន​លើក​ទី​៤០ នៅ​ឆ្នាំ​២០២១ ក្រោម​ប្រធានបទ «​អាស៊ាន​៖ សហគមន៍​សន្តិភាព និង​អនាគត​តែមួយ​» ដោយ​នឹងមាន​ព្រឹត្តិការណ៍​សំខាន់ៗ​ជាច្រើន និង​មានការ​តាំងពិព័រណ៍​ទេសចរណ៍​ផងដែរ​។ នេះ​បើតាម​ព័ត៌មាន ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងទេសចរណ៍​។


 
​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០២១ នឹងធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ ក្នុង​រយៈពេល​៧​ថ្ងៃ ដែល​ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២៣ ខែ​កម​រា ឆ្នាំ​២០២១​។ សម្រាប់​វេទិកា​ទេសចរណ៍​នេះ នឹងមាន​ព្រឹ​ត្ត​ការណ៍​មួយចំនួន ដូចជា កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន កិច្ចប្រជុំ​ស្ថាប័ន​ជាតិ​ទេសចរណ៍​អាស៊ាន កិច្ចប្រជុំ​ពាក់ព័ន្ធ និង​កិច្ចប្រជុំ​ផ្នែក​ឯកជន រួមទាំង​មាន​សិក្ខាសាលា​ផ្សេងៗ និង​ការ​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ​ផងដែរ​។​
 
​សម្រាប់​ការតាំងពិព័រណ៍​ទេសចរណ៍​អន្តរជាតិ នឹងធ្វើ​ឡើង​ក្នុង​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២១ ដោយ​ក្នុងនោះ មានការ​ចូល​ពី​បណ្ដា​ក្រុមហ៊ុន​ដែលជា​អ្នកលក់ ជាង​៤៥០​ក្រុមហ៊ុន និង​បណ្ដា​ក្រុមហ៊ុន​ដែលជា​អ្នកទិញ ជាង​៤៥០​ក្រុមហ៊ុន​ថែមទៀត​ផង​។ បណ្ដា​អ្នកសារព័ត៌មាន​ជាតិ​-​អន្តរជាតិ មាន​ប្រមាណ​១០០​នាក់​ក៏​ចូលរួម​ផងដែរ​៕

Tag:
 អាស៊ាន​
  ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com