ONE Championship
កីឡាជាតិ
ជាតិ
គូ​ពិសេស​! ម្ចាស់​ខ្សែក្រវាត់ ONE Flyweight World Title មាន​អ្នក​ឡើងទៅ​ដណ្តើម​នៅ​ចិន​
14, Jan 2020 , 10:19 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

ONE Championship បានបង្ហាញ​គូប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ទម្ងន់ flyweight ដែល​រៀបចំ​នៅ​ក្រុង Chongqing ប្រទេស​ចិន​។ នៅ​ថ្ងៃ​សៅរ៍​ទី​១១ ខែមេសា កីឡាករ Adriano Moraes រហស្សនាម «Mikinho» នឹង​ឡើង​ការពារ​ខ្សែក្រវាត់ ONE Flyweight World Champion របស់ខ្លួន ទល់នឹង​ម្ចាស់​ខ្សែក្រវាត់ ONE Flyweight World Grand Prix Champion កីឡាករ Demetrious Johnson ក្នុង​កម្មវិធី  ONE: REIGN OF DYNASTIES​។


 
​នេះ​ជាការ​ប្រកួត​ដ៏​កក្រើក​នា​ដើមខែ មេសា ព្រោះ​ពួកគេ​សុទ្ធ​តែមាន​ខ្សែក្រវាត់​កាន់​រៀងៗ​ខ្លួន​។ បើសិន «Mighty Mouse» ដណ្ដើមបាន នោះ​វីរបុរស​មកពី​អាមេរិក​រូបនេះ​នឹង​កាន់​ខ្សែក្រវាត់​ចំនួន ២ នៅក្នុង​ដៃ​។ ការប្រកួត​ចុងក្រោយ​របស់​ម្ចាស់​ខ្សែក្រវាត់ Moraes នៅ​សង្វៀន​កម្រិត​ពិភពលោក គឺធ្វើឡើង​កាល​ខែ មករា ឆ្នាំ ២០១៩​។ 
 
​ព័ត៌មាន​អំពី​ការដណ្ដើម​ខ្សែក្រវាត់​ខាងលើ​ត្រូវបាន​បញ្ចេញ​ដោយ​ប្រធាន និង​ជានា​យក​ប្រតិបត្តិ ONE Championship លោក Chatri Sityodtong នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​។​
​ជើង​ខ្លាំង​ទាំងពីរ​ខាងលើ​ត្រូវបាន​ប្រភព​បង្ហើប​ថា​ការប្រកួត​នេះ​គួរ​ជួបគ្នា​យូរ​មកហើយ ប៉ុន្តែ  Moraes បែរ​ជួប និង​យកឈ្នះ Geje “Gravity” Eustaquio កាល ថ្ងៃទី ២៥ មករា ២០១៩​ទៅវិញ​នៅក្នុង​កម្មវិធី ONE: HERO’S ASCENT​។ បន្ទាប់ពី​ប្រកួត​ចប់ ៥ ទឹក​ដ៏​ស្វិតស្វាញ​អ្នកលេង​គុន​ចម្រុះ​សញ្ជាតិ​ប្រេ​ស៊ី​លវ័យ ៣១ ឆ្នាំ​បានទទួល​ជ័យជម្នះ​ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ និង បាន​កាន់​ខ្សែក្រវាត់ ONE Flyweight World Championship ត្រលប់​មកវិញ​។ 


 
​ទោះជា​បែបណា​ក្ដី Moraes ដែលជា​ម្ចាស់​ខ្សែក្រវាត់​ទើប​គ្រង​បាន​ប្រហែល​មួយឆ្នាំ​មកនេះ​ត្រូវ​ប្រឈម​នឹង ម្ចាស់​ខ្សែក្រវាត់ ONE Flyweight World Grand Prix ហើយ​គេ​រង់ចាំ​មើលថា តើន​រណា​ជា​ជើង​ខ្លាំង​ពិតប្រាកដ​។​
 
​បើ​ងា​កមក Johnson ឯណេះ​វិញ​ក៏​មិនធម្មតា​ដែរ ពោល​អាច​គ្រង​ខ្សែក្រវាត់​ក្នុងចំណោម​គូប្រជែង​កម្រិត​កំពូល​ក្នុងចំណោម ៨ នាក់​កាលដែល​ចាប់ផ្ដើម​ប្រកួត​ជម្រុះ​នៅ​ខែ មីនា​។  វីរបុរស​វ័យ ៣៣ ឆ្នាំ​មកពី​អាមេរិក បង្កើត​ឲ្យ​មាន​ភាព​ទាក់ទាញ​ក្នុងការ​បង្ហាញខ្លួន​លើកដំបូង​ពេល​ឈ្នះ Yuya “Little Piranha” Wakamatsu នៅក្នុង​កម្មវិធី ONE: A NEW ERA ហើយ​បញ្ចប់​កីឡាករ​ជប៉ុន​ដោយ​ក្បាច់​ឃ្លេ នៅត្រឹម​ទឹក​ទី​២​។ 
 
​បន្ទាប់មកទៀត Johnson ក៏​ឈ្នះ​លើ​កីឡាករ​ជប៉ុន​ម្នាក់ទៀត​ដែលជា​មិត្ត​រួម​ជាតិ​របស់ Wakamatsu​គឺ Tatsumitsu “The Sweeper” Wada​។ ជ័យជម្នះ​ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ក្នុង​កម្មវិធី ONE: DAWN OF HEROES កាល​ខែ សីហា​បានធ្វើ​បុរស​មកពី​វ៉ាស៊ីនតោន ឡើងទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ ONE Flyweight World Grand Prix Championship ។ 
 
​មិនយូរប៉ុន្មាន «Mighty Mouse» យកឈ្នះ  Danny “The King” Kingad នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​កម្មវិធី ONE: CENTURY PART I កាល​ខែតុលា​បន្ទាប់ពី​ប្រកួត​៣​ទឹក​ពេញ​។ ជ័យជម្នះ​នេះ​ធ្វើ​ឲ្យ​រូបគេ​កាន់​ខ្សែក្រវាត់ World Title និង មានឱកាស​ជួប​ប្រកួត​នឹង Moraes ដើម្បី​ដណ្ដើម​ខ្សែក្រវាត់​ថ្មី​មួយទៀត​។ 
 
​ក្រៅពីនោះ គូប្រកួត​ផ្លូវការ​ជាច្រើន​ទៀត​នៅក្នុង​កម្មវិធី ONE: REIGN OF DYNASTIES នឹងត្រូវ​បង្ហាញ​សប្ដាហ៍​នេះ នៅលើ​វិ​ប​សាយ​ថ៍ ONEFC.com ។ 
 
​កុំ​ភ្លេច​ទស្សនា កម្មវិធី​ប្រកួត​បន្ទាប់​របស់​ស្ថាប័ន ONE Championship សូម​ទស្សនា ONE: FIRE & FURY ពី​ក្រុម​ម៉ានីល នៅ​ថ្ងៃទី ៣១  ខែមករា​ឆ្នាំ ២០២០ ចាប់ពី​វេលា​ម៉ោង ៦:៣០ ល្ងាច​តទៅ​ដែលមាន​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook, Twitter, YouTube,​និង  ONE Super App៕ 



© រក្សាសិទ្ធិដោយ thmeythmey.com