អន្តរជាតិ
យុទ្ធសាស្ត្រ​ទាំង​៩​ដែល​អ្នក​ពន្លត់​អគ្គិភ័យ​ធ្វើ​ពេល​មាន​ភ្លើង​ឆេះ​ព្រៃ​
15, Jan 2020 , 8:29 am        
រូបភាព
​មនុស្ស​ភាគច្រើន​អាច​ដឹង​អំពី​ការគ្រប់គ្រង​បញ្ហា​អគ្គីភ័យ​តូចៗ​ដូចជា​ការប្រើប្រាស់​បំពង់​ពន្លត់ភ្លើង ប្រើប្រាស់​កំណាត់​សើម​ក្នុងការ​ការពារ​ដង្ហើម​ពី​ផ្សែង​ពុល ឬ​ការ​លូន​ក្រោម​ផ្សែង​ដើម្បី​គេចខ្លួន​ទៅ​កន្លែង​សុ​វត្តិភាព​ជាដើម​។ ទាំងនេះ​ជា​រឿង​ល្អ​ដែល​ត្រូវមាន និង​ត្រូវ​ចេះ​អនុវត្ត​។ តើ​សម្រាប់​អ្នក​ពន្លត់​អគ្គិភ័យ​វិញ តើ​ពួកគេ​ត្រូវ​ហ្វឹកហាត់​យុទ្ធសាស្ត្រ​ខ្លះទៀត ក្រៅពី​ចំណុច​ខាងលើ​ដើម្បី​ការពារ​មនុស្ស​ជាច្រើន​ពាន់​នាក់​ទៀត​ពី​បញ្ហា​នៅពេល​អគ្គិភ័យ​កើតឡើង​? ខាងក្រោម​នេះ គឺជា​ការរាប់​ខ្លីៗ​ដោយ​គេហទំព័រ mentafloss.com៖

 
​ទី​១៖ ជំនាញ​ចម្បង​ក្នុងការ​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​គឺ​ការបង្កើត​អ្វីដែល​គេ​ហៅថា​«​ខ្សែបន្ទាត់​គ្រប់គ្រង​»​ឬ​«Control lines»​។ ខ្សែបន្ទាត់​គ្រប់គ្រង​អាចជា​រនាំង​ធម្មជាតិ ឬ​សិប្ប​និមិត្ត​ដែល​បង្កើតឡើង​ដោយ​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​។ បន្ទាត់​គ្រប់គ្រង​ធម្មជាតិ​អាចមាន​ដូចជា​ទន្លេ ស្ទឹង ឬ​របាំង​ថ្មភ្នំ​ធំៗ​។ ចំណែកឯ​បន្ទាត់​គ្រប់គ្រង​បង្កើតឡើង​ដោយ​មនុស្ស​មានដូចជា​កា​រ​កម្ចាត់​ចោល​នូវ​ក្រុម​រុក្ខជាតិ​ណាមួយ​ឲ្យ​អស់ពី​លើដី​ជា​លក្ខណៈ​ខ្សែបន្ទាត់ ប្រើប្រាស់​សារធាតុ​គីមី​ពន្លត់ភ្លើង ឬ​ទឹក​ជាដើម ក្នុងការ​ទប់ស្កាត់​ការ​រាលដាល​នៃ​ភ្លើង​ឆេះ​។ 
 
​ទី​២៖ បច្ចេកទេស​«Backburn»​ត្រូវបាន​គេ​ប្រើប្រាស់​បន្ទាប់ពី​ការបង្កើត​ខ្សែបន្ទាត់​គ្រប់គ្រង​ហើយ​។ គេ​អនុវត្ត​វា​ជា​លក្ខណៈ​បច្ចេកទេស ដោយ​ធ្វើ​ការដុត​កូន​ភ្លើង​ឆេះ​ព្រៃតូច​មួយ ដែលមាន​ការគ្រប់គ្រង និង​
 
​ពិនិត្យមើល​ច្បាស់លាស់ បញ្ច្រាសទិស​គ្នា​ជាមួយនឹង​ភ្លើង​ឆេះ​ព្រៃ​ចំបង​។ ភ្លើង​ឆេះ​ព្រៃតូច​នោះ​នឹង​ជួយ​
 
​ព​ន្លើ​ន​ភ្លើង​ឆេះ​ព្រៃ​ចម្បង​ដើម្បី​ប្រើប្រាស់​ថាមពល​នៅក្នុង​តំបន់​នោះ​ឲ្យ​កាន់តែ​អស់ និង​ក្រោយមក​ងាយ​រលត់ទៅវិញ​។ 
 
​ទី​៣៖ «Flanking»​ជា​បច្ចេកទេស​ដែល​អ្នក​ពន្លត់​អគ្គិភ័យ​ប្រើប្រាស់​សម្រាប់​ភ្លើង​ឆេះ​ព្រៃតូចៗ​។ គេ​អាច​ចាប់ផ្តើម​ពីក្រោយ​ដំណើរ​នៃ​ភ្លើង​ឆេះ​ព្រៃ ជាមួយ​កន្លែង​ដែល​ឆេះ​ហើយ បន្តដំណើរ​ទៅមុខ​បន្តិច​ម្តងៗ​រួច​ធ្វើការ​ព័ន្ធ​ជុំវិញ​ភ្លើង​ឆេះ​ដើម្បី​ពន្លត់​ជា​ស្ថាប​ពរ​។ 
 
​ទី​៤៖ «Hot Spotting»​គឺជា​ការត្រួតពិនិត្យរ​ក​មើល​តំបន់​ដែលមាន​សីតុណ្ហភាព និង​កម្លាំង​ភ្លើង​ខ្លាំងជាងគេ រួច​បញ្ជូន​កម្លាំង​មនុស្ស​ភាគច្រើន​ទៅ​កន្លែង​នោះ​ដើម្បី​បង្អាក់​សកម្មភាព​ភ្លើង​ឆេះ​។ 
 
​ទី​៥៖ «Knockdown»​គឺជា​ការកម្ទេច​តំបន់​ដែលមាន​កម្លាំង​ភ្លើង​ខ្លាំងជាងគេ​(Hot Spot)​ភ្លាមៗ​។ គេ​អាច​ប្រើប្រាស់​ការ​លាយ​បញ្ចូល​គ្នា​រវាង​ដី ទឹក ឬ​សារ​ធាតុគីមី​ពន្លត់ភ្លើង​។ 
 
​ទី​៦៖ «Cold Trailing»​គឺជា​ការពិនិត្យ​តាម​ក្រោយ​នូវ​តំបន់​ព្រៃ​ដែល​បាន​លេប​ត្របាក់​ដោយ​ភ្លើង​ឆេះ​ហើយ ក្នុងការ​ពន្លត់​កូន​ភ្លើង​តូចៗ​ដែល​អាច​ពួន​នៅក្រោម​គំនរ​ដើមឈើ​ងាប់ ឬ​នៅក្រោម​ដី​។ កូន​ភ្លើង​តូចៗ​ទាំងនេះ​អាចបង្កើត​ឲ្យ​មាន​ផ្កាភ្លើង និង​ភ្លើង​ឆេះ​ព្រៃ​សារ​ឡើងវិញ​បាន​។ 
 
​ទី​៧៖ «Aerial Attack»​គឺជា​ការ​ពន្លត់​ពីលើ​អាកាស​ដោយ​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ ឬ​យន្តហោះ​ដឹក​ទឹក​លាយ​ជាមួយនឹង​សារ​ធាតុគីមី​ពន្លត់ភ្លើង​(​ហេតុនេះហើយ​ទើប​ទឹក​ពន្លត់​មាន​ពណ៌​ក្រហម​)​។ 
 
​ទី​៨៖ «Fireline Explosives»​គឺជា​ការប្រើប្រាស់​គ្រាប់​ផ្ទុះ ដូចជា​រំសេវ​ក្នុងការ​ផ្ទុះ​បំបែក​ដើម​រុក្ខជាតិ​ធំៗ ដែល​អាច​ឆេះ​និង​បង្កើត​ផ្កាភ្លើង​បាន​ឆ្ងាយ​។ ការធ្វើ​បែបនេះ​គឺ​ដើម្បី​កាត់បន្ថយ​ពេល និង​កម្លាំង​របស់​អ្នក​ពន្លត់​អគ្គិភ័យ​ក្នុងការ​ពន្លត់​។ 
 
​ទី​៩៖ «Mop-Up»​គឺជា​ការ​បោសសម្អាត​កូន​ភ្លើង​តូចៗ​ដែល​បាន​លួច​ឆ្លងកាត់​ខ្សែបន្ទាត់​គ្រប់គ្រង​ដោយបាន​សម្រេច​។ ការធ្វើ​បែបនេះ​គឺ​ដើម្បី​ទប់ស្កាត់​ការឆាប់ឆេះ​ទៅកាន់​ព្រៃ​ដែល​នៅ​ល្អ​ដទៃទៀត​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com