ជាតិ
សង្គមជាតិ
នាយករដ្ឋមន្រ្តី៖ ព័ត៌មានមិនពិត មានគ្រោះថ្នាក់ខ្លាំងជាងគ្រាប់បែកទៅទៀត
14, Jan 2020 , 6:32 pm        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ចាត់ទុកព័ត៌មានមិនពិត ថាមានគ្រោះថ្នាក់ខ្លាំងជាងគ្រាប់បែក។ សម្តេច មានប្រសាសន៍បែបនេះថា៖«ព័ត៌មាន មានកម្រិតបំផ្លាញធំធេងណាស់ វាធំជាងគ្រាប់បែកគ្រាប់ផ្លោងទៅទៀត បើព័ត៌មានត្រូវបានបំពុល»។



ប្រមុខរដ្ឋាភិបាល ថ្លែងពីវិស័យព័ត៌មាននេះ ក្នុងពិធីសំណេះសំណាលប្រចាំឆ្នាំលើកទី៤ ជាមួយអ្នកកាសែតប្រមាណ៥ពាន់នាក់ នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលកោះពេជ្រ។
ប្រមុខរដ្ឋាភិបាល សង្កត់ធ្ងន់ដូច្នេះថា៖«គ្រាប់បែក គ្រាប់ផ្លោង អាចកម្ទេចភូមិមួយ ឬក៏កម្ទេចគេហដ្ឋានមួយ តែព័ត៌មានបំភ្លៃការពិត វាអាចបំផ្លាញទៅដល់ប្រទេសជាតិមួយ»។

មេដឹកនាំកម្ពុជា មើលឃើញថា សារព័ត៌មាន អាចចូលរួមរក្សាស្ថិរភាពនយោបាយ និងអភិវឌ្ឍសេដ្ឋកិច្ច តែក៏អាចធ្វើឲ្យប៉ះពាល់ដល់នយោបាយនិងសេដ្ឋកិច្ចផងដែរ បើព័ត៌មាននោះ ជាព័ត៌មានបំភ្លៃ៕ 

Tag:
 ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com