ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កម្ចាត់​ស្នាម​មុន ឬ​ស្នាម​សម្លាក​ឆាប់រហ័ស ជាមួយ​រូបមន្ត​ធម្មជាតិ​ទាំងនេះ​
15, Jan 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​គ្មាន​នរណា​ចង់​មាន​ស្នាម​សម្លាក​លើ​រាងកាយ​ឡើយ ពិសេស​នោះ​គឺ​ផ្ទៃមុខ​។  ភាគច្រើន​ស្នាម​លើ​ផ្ទៃមុខ​លេចឡើង​ក្រោយពេល​កើតរោគ​មុន ឬ​របួស​ណាមួយ​ដែល​យើង​មិនបាន​យកចិត្តទុកដាក់​ភ្លាមៗ​។


 
​ទោះជា​យ៉ាងណា​កុំ​បារម្ភ​! ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​បែប​ធម្មជាតិ ប៉ុន្តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ជួយ​កម្ចាត់​ស្នាម​មុន ឬ​ស្នាម​សម្លាក​ផ្សេងៗ​បាន​យ៉ាង​ឆាប់រហ័ស ៖
 
១. ប្រទាល​កន្ទុយក្រពើ​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺជា​ដំបូង​ត្រូវ​លាងមុខ​ឱ្យ​ស្អាត​ជាមុនសិន សឹម​លាប​សាច់​ប្រទាល​កន្ទុយក្រពើ​លើ​កន្លែង​ដែល​ទទួលរង​ផលប៉ះពាល់​។ ទុកចោល​រហូតដល់​ស្បែក​ស្រូបយក​ជាតិ​ជែ​លពី​ប្រទាល​កន្ទុយក្រពើ​។ ចុងក្រោយ​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​ជាការ​ស្រេច​។​
 
២. ប្រេងដូង​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​លាបប្រេង​ម៉ាស្សា​ប្រេងដូង​បន្តិច​លើ​តំបន់​ស្បែក​ដែលមាន​បញ្ហា​។ ទុកចោល​សម្រាប់​រយៈពេល ៥​នាទី សឹម​លាង​សម្អាត​ចេញ​។​
 
៣. រមៀត​

​លាយ​ម្សៅ​រមៀត​កន្លះ​ស្លាបព្រា​បាយ​ជាមួយ​ជែ​ល​ប្រទាល​កន្ទុយក្រពើ ២ ស្លាបព្រា​កាហ្វេ​។ កូរ​ឱ្យ​សព្វ​រហូត​ក្លាយជា​ល្បាយ​ខាប់ៗ​។ លាប​ល្បាយ​លើ​ស្បែក​ដែល​ទទួលរង​ផលប៉ះពាល់ និង​ទុកចោល​សម្រាប់​រយៈពេល ៣០ នាទី​សឹម​លាង​សម្អាត​ចេញ​។ អនុវត្តន៍​ឱ្យបាន​ពី ២ ទៅ ៣ ដង​ក្នុង​មួយ​សប្តាហ៍​ដើម្បី​ទទួលបាន​លទ្ធផល​កាន់តែ​ប្រសើរ​។​
 
៤. ទឹកក្រូច​ឆ្មារ​ស្រស់​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាបទឹក​ក្រូចឆ្មារ​ស្រស់​លើ​ស្នាម​មុន​ក្រោយ​លាង​សម្អាត​មុខ​រួច​។ ទុកចោល​រយៈពេល​ប្រហែល ១០ នាទី​សឹម​លាង​សម្អាត​ទឹកក្រូច​ឆ្មារ​ចេញពី​មុខជា​មួយ​ទឹក​ក្ដៅ​ឧណ្ហៗ​។ អនុវត្ត​ឱ្យបាន​ពី ៣ ទៅ ៤ ដង​ក្នុង​មួយថ្ងៃ​។ ទោះជា​យ៉ាងណា​ត្រូវ​ប្រាកដថា​ស្បែក​មុខ​មិនត្រូវ​កម្ដៅថ្ងៃ​ពេល​លាបទឹក​ក្រូចឆ្មារ​។​
 
៥. ម្សៅ Baking soda

​លាយ​ម្សៅ Baking soda ២ ស្លាបព្រា​បាយ​ជាមួយ​ទឹក​ធម្មតា​បន្តិច​រហូត​ក្លាយជា​ល្បាយ​ខាប់ៗ​។ លាប​ម៉ាស្សា​ល្បាយ​លើ​តំបន់​ស្បែ​កមុខ​ដែល​ទទួលរង​ផលប៉ះពាល់​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី ហើយ​ទុកចោល​សម្រាប់​រយៈពេល ៥ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com