ជាតិ
ក្រសួង​អប់រំ​ជ្រើសរើស​និស្សិត​ទៅ​សិក្សា​ស្រាវជ្រាវ​រួមគ្នា​ជាមួយ​និស្សិត​តំបន់​អាស៊ី​នៅ​ថៃ​
15, Jan 2020 , 9:59 pm        
រូបភាព
រូបភាពពីក្រសួងអប់រំ
រូបភាពពីក្រសួងអប់រំ
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា ជ្រើសរើស​និស្សិត​ថ្នាក់​បរិញ្ញាបត្រ និង​ថ្នាក់បណ្ឌិត​កម្ពុជា​ទៅ​សិក្សា​ស្រាវជ្រាវ​រួមគ្នា​ជាមួយ​និស្សិត​ក្នុង​តំបន់​អាស៊ី អំពី​បញ្ហា​បរិស្ថាន​អន្តរជាតិ នៅ​វិទ្យាស្ថាន AIT ក្នុងប្រទេស​ថៃ​។​


 
​សេចក្ដីជូនដំណឹង​រប​ស់​ក្រសួង​អប់រំ ចេញ​នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០ ឲ្យ​ដឹងថា រដ្ឋាភិបាល​ថៃ បានផ្ដល់​អាហារូបករណ៍​សម្រាប់​និស្សិត​កម្ពុជា ក៏ដូចជា​និស្សិត​មកពី​បណ្ដា​ប្រទេស​នៅ​តំបន់​អាស៊ី ដើម្បី​សិក្សា​ស្រាវជ្រាវ អំពី​បញ្ហា​បរិស្ថាន​អន្តរជាតិ និង​ដូចជា​ការកសាង​មូលដ្ឋានគ្រឹះ​ហើយ​បង្កើន​ការយល់ដឹង​ពីគ្នា​ទៅវិញទៅមក​ផងដែរ​។​
 
​សម្រាប់​អ្នក​ដែលមាន​ចំណាប់អារម្មណ៍ អាចមក​ដាក់​ពាក្យសុំ​អាហារូបករណ៍ ឲ្យ​បាន​មុន​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២០​។ សម្រាប់​ព័ត៌មាន​លម្អិត​សូម​ចូលទៅ​កាន់ [email protected]

Tag:
 អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com