ជាតិ
រដ្ឋាភិបាល តម្រូវ​ឲ្យ​គ្រប់​ក្រសួង​-​ស្ថាប័ន បង្កើត​លេខាធិការដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ​
16, Jan 2020 , 8:59 am        
រូបភាព
សម្ដេច ហ៊ុន សែន (រូបភាពពីទំព័រហ្វេសប៊ុករបស់សម្ដេច ហ៊ុន សែន)
សម្ដេច ហ៊ុន សែន (រូបភាពពីទំព័រហ្វេសប៊ុករបស់សម្ដេច ហ៊ុន សែន)
​ភ្នំពេញ​៖ សម្ដេច ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល បានចេញ​សារាចរ​មួយ ដោយ​បង្គាប់​ឲ្យ​ក្រសួង​ស្ថាប័ន​ទាំងអស់ បង្កើត​លេខាធិការដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ ដើម្បី​សម្របសម្រួល​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ ដែល​កើតមាន​ជាយថាហេតុ​។


 
​សារាចរ ដែល​ចេញ​នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០ សម្តេចនាយក​រដ្ឋមន្ត្រី បញ្ជាក់ថា ក្រសួង​-​ស្ថាប័ន​មួយចំនួន បាន​បង្កើត​យន្តការ​គ្រប់គ្រង​គ្រោះមហន្តរាយ​រួចហើយ ប៉ុន្តែ​មួយចំនួនទៀត នៅ​មិនទាន់បាន​បង្កើត​នោះទេ​។ សម្តេច ប្រាប់​ក្រសួង​-​ស្ថាប័ន​ទាំងអស់ ឲ្យ​បង្កើត​លេខាធិការដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ ដើម្បី​បំពេញ​មុខងារ​ជា​សេនាធិការ​ដល់​ម​ន្រី្ត ក្នុង​វិស័យ​ជំនាញ​របស់ខ្លួន ដោយ​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។ 
 
​ជាមួយគ្នា​ដែរ ប្រមុខ​រដ្ឋាភិបាល ណែនាំ​ឲ្យ​គ្រប់​ក្រសួង​-​ស្ថាប័ន ចាត់ចែង​ឲ្យ​មាន​មន្ត្រី​បង្គោល ដើម្បី​សម្របសម្រួល​និង​ទាក់ទង​ជាប្រចាំ​ជាមួយ​អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​៕

Tag:
 គ្រោះមហន្តរាយ
© រក្សាសិទ្ធិដោយ thmeythmey.com