ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ងាយៗ​! ចង់​ស្អាត កុំ​ភ្លេច​ប្រទាល​កន្ទុយក្រពើ​
16, Jan 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ទោះបីជា​ភាគច្រើន​នៃ​ពួកយើង​ធ្លាប់​ទទួលទាន​ទឹក​ប្រទាល​កន្ទុយក្រពើ ប៉ុន្តែ​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​រុក្ខជាតិ​នេះ​អាច​ផ្ដល់​អត្ថប្រយោជន៍​អស្ចារ្យ​ចំពោះ​សុខភាព​ស្បែក​។ ថា​តើ​ប្រទាល​កន្ទុយក្រពើ​ល្អ​យ៉ាងណា​ខ្លះទៅ​ចំពោះ​ស្បែក​?


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​របៀប​ប្រើប្រាស់​ប្រទាល​កន្ទុយក្រពើ​ដើម្បី​រក្សា​ស្បែក ៖
 
១. គ្រី​ម​លាប​ភ្នែក​ការពារ​ស្នាម​ជ្រីវជ្រួញ​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ជែ​ល​សាច់​ប្រទាល​កន្ទុយក្រពើ​សុទ្ធ ១ ស្លាបព្រា​បាយ​ជាមួយ​វីតាមីន E មួយ​គ្រាប់​។ ច្របាច់​លាយ​វីតាមីន E ឱ្យ​សព្វ​ជាមួយ​ជែ​ល​សាច់​ប្រទាល​កន្ទុយក្រពើ សឹម​លាប​បន្តិច​លើ​ស្បែក​ជុំវិញ​ភ្នែក​។ អនុវត្ត​រាល់​យប់​មុនពេល​ចូល​គេង​។​
 
២. ប្រទាល​កន្ទុយក្រពើ​លាយ​ទឹកឃ្មុំ​និង​ទឹកក្រូច​ឆ្មារ​

​រូបមន្ត​នេះ​ក៏​ជួយ​កម្ចាត់​មុន​ផងដែរ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​សាច់​ជែ​ល​ប្រទាល​កន្ទុយក្រពើ ១ ស្លាបព្រា​បាយ​និង​ទឹកឃ្មុំ ១ ស្លាបព្រា​បាយ រួមទាំង​ទឹកក្រូច​ឆ្មារ​ស្រស់ ១ ឬ ២ ស្លាបព្រា​កាហ្វេ​ចូលគ្នា​ឱ្យ​សព្វ​ក្លាយជា​ល្បាយ​ខាប់​ម៉ដ្ឋ​។ លាប​ល្បាយ​លើ​ផ្ទៃមុខ​និង​ទុកចោល​សម្រាប់​រយៈពេល​ប្រហែល ២០ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​។ អនុវត្ត​ឱ្យបាន​យ៉ាងហោចណាស់ ៣ ដង​ក្នុង​មួយថ្ងៃ​សម្រាប់​រយៈពេល​មួយ​សប្តាហ៍​ដើម្បី​កម្ចាត់​មុន​។​
 
៣. បំបាត់​ស្នាម​សង្វារ​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ជែ​ល​ប្រទាល​កន្ទុយក្រពើ​លើ​ស្នាម​សង្វារ​និង​ទុកចោល​សម្រាប់​រយៈពេល​ពី ១០ ទៅ ១៥ នាទី​សិន សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​ជាការ​ស្រេច​។ ទោះជា​យ៉ាងណា​រូបមន្ត​នេះ​មិន​សាក​សម​សម្រាប់​អ្នក​ដែល​ប្រតិកម្ម​ជាមួយ​ប្រទាល​កន្ទុយក្រពើ​ឡើយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com