អត្ថបទពាណិជ្ជកម្ម
រង្វាន់​២០​លាន​រៀល​ដំបូង​ពី​ប្រេងកូឡា​សៀង​ភាវ សញ្ញា​រូប​តា​ប៉ិ ធ្លាក់​ដល់ដៃ​អ្នករស់នៅ​ស្រុក​ពួក ខេត្តសៀមរាប​
16, Jan 2020 , 11:03 am        
រូបភាព
ដោយ: ថ្មីៗ
​អតិថិជន​ដែលមាន​សំណាង​បានឈ្នះ​រង្វាន់​ធំ​នូវ​ទឹកប្រាក់​ចំនួន​២០​លាន​រៀល​ពី​ប្រេងកូឡា SIANG PURE  (​សៀង​ភាវ​) សញ្ញា​រូប​តា​ប៉ិ ដំបូង​គេ មានឈ្មោះ ង៉ោ សេង​អ៊ី ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មាន​មុ​របរ​ជា​អាជីវ​ករលក់​គ្រឿងសំណង់ បច្ចុប្បន្ន​រស់នៅ​ភូមិ​ចំបក់​ហែរ ឃុំ​ពួក ស្រុក​ពួក ខេត្ត​សៀ​មរាប​។
 
​នៅ​ចំពោះមុខ​ក្រុមការងារ​ដែលជា​អ្នកតំណាង​ក្រុមហ៊ុន​ចុះ​ប្រគល់​រង្វាន់​ធំ​នូវ​ទឹកប្រាក់​២០​លាន​រៀល ដល់​លំនៅដ្ឋាន​ផ្ទាល់ អ្នកស្រី ង៉ោ សេង​អ៊ី បាន​ប្រាប់​ឱ្យដឹងថា ប្រេងកូឡា SIANG PURE (​សៀង​ភាវ​) សញ្ញា​រូប​តា​ប៉ិ អ្នកស្រី​បាន​ប្រើ​តាំងពី​យូរណាស់​មកហើយ ពោលគឺ​តាំងពី​ក្រុមហ៊ុន​មិនទាន់​បង្កើត​កម្ម​វិធីចែក​រង្វាន់​ម្ល៉េះ ដោយសារតែ​ប្រេងកូឡា​សញ្ញា​រូប​តា​ប៉ិ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ជួយ​បំបាត់​អាការ​ឈឺក្បាល វិលមុខ ឈឺពោះ ឆ្អល់ពោះ និង​អាច​បំបាត់​ឈឺ​ចុកចាប់​នៅពេល​មាន​សត្វ​តិច ឬ​ខាំ​បាន​យ៉ាង​ទាន់​ចិត្ត​។ 
 
​ប៉ុន្តែ​ស្រាប់តែ​កាលពី​ចុង​សប្ដាហ៍​កន្លងទៅនេះ បន្ទាប់ពី​ប្រើ​អស់ អ្នកស្រី​បាន​ទិញ​ប្រេងកូឡា​សញ្ញា​រូប​តា​ប៉ិ​ប្រអប​ធំ​មួយទៀត​ដើម្បី​ទុក​ប្រើ លុះ​ពេល​កោស​នៅ​កន្លែង​មាន​ស្ទីក​គ័​រ ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់​២០​លាន​រៀល​នៅ​នឹង​សម្បក​ប្រអប់​តែម្ដង​។ ភ្លាមនោះ​អ្នកស្រី​ក៏បាន​ស្រែកហៅ​គ្រួសារ​ឱ្យជួយ​ពិនិត្យមើល ហើយក៏​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តាមរយៈ​លេខ​ទូរស័ព្ទ​ដែលមាន​នៅ​នឹង​សម្បក​ប្រអប​ស្រាប់​តែម្ដង​។ 


 
​អ្នកស្រី​បានបញ្ជាក់​ថា ក្រោយពេល​ទទួលបាន​ទឹកប្រាក់​រង្វាន់​ធំ​២០​លាន​រៀល​ពី​ក្រុមហ៊ុន​ប្រេងកូឡា SIANG PURE (​សៀង​ភាវ​) សញ្ញា​រូប​តា​ប៉ិ អ្នកស្រី​នឹង​យក​មួយចំនួន​សង់បំណុល​គេ ហើយ​ទុក​មួយចំនួនទៀត​សម្រាប់​ពង្រីក​អាជីវកម្ម​។ 
 
​សូមបញ្ជាក់ថា ជាការ​អបអរសាទរ​នៅក្នុង​ឱកាស​ឆ្នាំ​ថ្មី​នេះ ក៏ដូចជា​ថ្លែងអំណរគុណ​ដល់​បណ្តា​អតិថិជន​ទាំងអស់​ដែល​តែងតែ​គាំទ្រ និង​ផ្តល់​ទំនុកចិត្ត ក្រុមហ៊ុន​បាន​បង្កើត​កម្មវិធី​ពិសេស​ជាមួយនឹង​ការផ្តល់ជូន​នូវ​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់ ដូចជា​ទឹកប្រាក់​២០​លាន​រៀល​ចំនួន​៥០​រង្វាន់ ម៉ូតូ HONDA Dream ចំនួន​៥០​គ្រឿង​ទូរស័ព្ទ iPhone ស៊េរី​ទំនើប​ចំនួន ៥០ គ្រឿង រួមជាមួយ​រង្វាន់​ជា​ប្រេងកូឡា SIANG PURE (​សៀង​ភាវ​) រាប់លាន​រង្វាន់​ទៀត​។ សូម​ព្យាយាម​បន្ត​ដើម្បី​ទទួលបាន​មហា​សំណាង អ្នកឈ្នះ​រង្វាន់​ធំ​បន្ទាប់​អាចជា​រូបអ្នក​៕








 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 AdsZone
© រក្សាសិទ្ធិដោយ thmeythmey.com