ប្រា​សាក់ អបអរ​ខួប 25 ឆ្នាំ ដោយ​បន្ត​ដំឡើង​អត្រា​ការប្រាក់​បញ្ញើ​សន្សំ 8% ជូន​គ្រប់​អតិថិជន​
អត្ថបទពាណិជ្ជកម្ម
ប្រា​សាក់ អបអរ​ខួប 25 ឆ្នាំ ដោយ​បន្ត​ដំឡើង​អត្រា​ការប្រាក់​បញ្ញើ​សន្សំ 8% ជូន​គ្រប់​អតិថិជន​
16, Jan 2020 , 4:41 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ គិត​ត្រឹម​ឆ្នាំ 2020 នេះ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់ មានបទពិសោធន៍ 25 ឆ្នាំ​ក្នុង​ការបម្រើ​ជូន​នូវ​សេវា​ហិរញ្ញវត្ថុ​ដែល​ផ្តល់នូវ​ភាព​រីកចម្រើន​ជូន​ប្រជាជន​កម្ពុជា​។ ក្នុងឱកាស​ដ៏​វិសេស​នៃ​ការអបអរ​ខួប​ទី 25 ឆ្នាំ និង​អបអរ​ឆ្នាំ​ថ្មី ឆ្នាំ​សកល 2020 នេះ ប្រា​សាក់ នៅតែ​បន្ត​ដំឡើង​អត្រា​ការប្រាក់​បញ្ញើ​សន្សំ​ខ្ពស់​រហូតដល់ 8% ក្នុង 1 ឆ្នាំ​។
 
​លោក សាយ សូ​នី នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់ បាន​មានប្រសាសន៍ថា «​ដើម្បី​អបអរ​ខួប 25 ឆ្នាំ​នៃ​ការបម្រើ​សេវា​ហិរញ្ញវត្ថុ​របស់​ប្រា​សាក់ និង​ផ្តល់​ជា​កាដូ​ឆ្នាំ​ថ្មី ឆ្នាំ 2020 ប្រា​សាក់ បន្ត​ដំឡើង​អត្រា​ការប្រាក់​បញ្ញើ​សន្សំ​រហូត​ដល់ 8% ក្នុង 1 ឆ្នាំ​ជូន​ដល់​គ្រប់​អតិថិជន​ដែល​បើក​គណនី​បញ្ញើ​មាន​កាលកំណត់​ចាប់ពី​រយៈពេល 12 ខែ​ឡើងទៅ​។ ហេតុនេះ លោក លោកស្រី នាង​កញ្ញា ដែលមាន​សាច់ប្រាក់​នៅ​ទំនេរ អាច​អញ្ជើញ​មក​ទទួលយក​ការផ្តល់ជូន​ដ៏​ពិសេស​នេះ ជាមួយនឹង​ការបន្ថែម​អត្រា​ការប្រាក់ 0.25% សម្រាប់​ប្រាក់រៀល និង​ប្រាក់​ដុល្លារ លើ​អត្រា​ស្តង់ដារ 7.75% សម្រាប់​គណនី​ចម្រើន​ការប្រាក់​ចុង​គ្រា និង 7.50% សម្រាប់​គណនី​ចម្រើន​ការប្រាក់​ប្រចាំខែ​»​។​


 
​លោក​បន្តថា «​អតិថិជន​មាន​ជម្រើស​ច្រើន​សម្រាប់​រយៈពេល​នៃ​ការដាក់​ប្រាក់​បញ្ញើ​សន្សំ​មាន​កាលកំណត់ គឺអាច​សន្សំ​ចាប់ពី 1 ខែ 2 ខែ រហូត 60 ខែ ផ្អែក​តាម​លំហូរ​សាច់ប្រាក់ ឬ តម្រូវការ​សាច់ប្រាក់រ​បស់​អ​ថិ​ជន​ម្នាក់ៗ​។ ហើយ​អ្វីដែល​កាន់តែ​ប្រសើរ​នោះ គឺ​អតិថិជន​អាច​ដក​ការប្រាក់​ប្រចាំខែ​ក៏បាន ប្រសិនបើ​អតិថិជន ត្រូវការ​យកការប្រាក់​ដែល​ទទួល​បានជា​រៀងរាល់ខែ សម្រាប់​ចាត់ចែង​ការចាយវាយ​របស់ខ្លួន​តាម​ខែ​នីមួយៗ​»​។​
 
​លោក សូ​នី បាន​បន្ថែមទៀតថា «​គណនី​បញ្ញើ​មាន​កាលកំណត់​របស់​ប្រា​សាក់ មិន​ត្រឹមតែ​ផ្ដល់​អត្រា​ការប្រាក់​ខ្ពស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ទទួលបាន​នូវ​សុវត្ថិភាព​ខ្ពស់ លើកទឹកចិត្ត​ឱ្យ​ប្រជាជន​ចេះ​ចាត់ចែង​សាច់ប្រាក់​ឱ្យ​កាន់​តែមាន​ប្រសិទ្ធ​ភាពជា​អតិបរមា ជាការ​បំរុង​ទុក​សាច់ប្រាក់​សម្រាប់​ប្រើប្រាស់​ក្នុង​ភាព​បន្ទាន់ ព្រមទាំង​ចូលរួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​តាមរយៈ​ការផ្តល់​ជា​ប្រភព​ទុន​ដល់​ប្រជាជន ឬ អាជីវកម្ម​ដែល​ខ្វះខាត​ទុន​បង្វិល​ជាដើម​»​។​
 
​តាងនាម​ឱ្យ​ថ្នាក់​គ្រប់គ្រង​និង​បុគ្គលិក​ប្រា​សាក់ លោក​បាន​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន​ប្រាក់​បញ្ញើ​សន្សំ​ទាំងអស់ ដែល​តែងតែ​គាំទ្រ ជឿជាក់ និង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ប្រា​សាក់ និង​សូម​ប្រសិទ្ធ​ពរជ័យ​មង្គល ហេង​ចូល​ហេង សុខភាព​ល្អ និង​រក​ទទួលទាន​មានបាន​គ្រប់ៗ​គ្នា​។ លោក​អះអាង​បញ្ជាក់ថា ការដាក់​សន្សំ​នៅ​ប្រា​សាក់ ពិតជា​ជម្រើស​ដ៏​ឆ្លាត​វៃ និង​ទទួលបាន​នូវ​ផលប្រយោជន៍​ជាទី​គាប់ចិត្ត​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​ទូរស័ព្ទ​លេខ 023 999 911 ឬ 086 999 911 ឬ ចូលទៅ​កាន់ https://cutt.ly/nrx70F9 ។​





(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com