ពីនេះ ពីនោះ
ពាក្យ​«​ត្រណម​» ជា​ពាក្យ​ត្រូវ មិនមែន «​ដំណម​» ឬ «​តំណម​» ឡើយ​
17, Jan 2020 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
«​ដំណម​»​ឬ​«​តំណម​»​ដែល​ខ្មែរ​យើង​និយម​និយាយ​នោះ​មិនមែនជា​ពាក្យ​ត្រូវ​នោះទេ​។ គួរតែ​សរសេរ ឬ​ហៅថា​«​ត្រណម​»​វិញ​ទើប​ត្រឹមត្រូវ​។ នេះ​បើ​យោងតាម​វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​។

 
​ដំណើរ ឬ​អំពើ​ដែល​តម​។ កាន់​ត្រណម​, ដាច់​ត្រណម​, ត្រាស់ត្រណម​,​ថ្ងៃ​សែន​ចូលឆ្នាំ​ចិន គេ​ឲ្យ​ត្រណម​ឈ្លោះ​គ្នា ជេរ​គ្នា​ដើម​,​ដើរ​ក្នុងព្រៃ គេ​ឲ្យ​ត្រណម​និយាយ​អ្វី​ផ្តេសផ្តាស​៕ 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com