កំពូលកីឡាករ-កីឡាការិនីវាយកូនបាល់កម្រិតពិភពលោកមួយចំនួនបាននាំគ្នាប្រកួតក្នុងកម្មវិធីសប្បុរសធម៌ដើម្បីរៃអង្គាសប្រាក់ជួយដល់វិបត្តិភ្លើងឆេះព្រៃនៅអូស្ត្រាលី។ ដល់ជាង ៤ លានដុល្លារអូស្ត្រាលី។ ការប្រកួតដែលធ្វើឡើងក្នុងក្រុងMelbourne នៅថ្ងៃទី១៥ ខែមករា ប្រមូលបានថវិកា៤លានដុល្លារអូស្ត្រាលី (២,៧៧លានដុល្លារអាមេរិក)។
ក្នុងជំនួបនោះ កីឡាករផ្ទះ Nick Kyrgios បានរៃអង្គាសប្រាក់ផ្ទាល់ខ្លួនចំនួន ១២៤៥ដុល្លារ ខណៈ Roger Federer និង Rafael Nadal ដែលជាម្ចាស់ពាន Grand Slams សរុបចូលគ្នាចំនួន ៣៩ លើក បានរួមគ្នាដើម្បីបរិច្ចាគប្រាក់ចំនួន ១៧ម៉ឺនដុល្លារអាមេរិក។
ក្រៅពីអ្នកទាំងបី ក៏មានកីឡាករ កីឡាការិនីល្បីជាច្រើនទៀតចូលរួមបរិច្ចាកប្រាក់ផងដែរ ដូចជា Serena Williams, Caroline Wozniacki, Novak Djokovic, Naomi Osaka, Petra Kvitova, Dominic Thiem, Coco Gauff, Stefanos Tsitsipas និង Alexander Zverev។
ក្នុងជំនួបសប្បុរសធម៌ ពួកគេបានចែកជាពីរក្រុមក្នុងនោះមានក្រុម Serena Williams ដែលចូលរួមដោយ Dominic Thiem, Petra Kvitova, Novak Djokovic, Rafael Nadal ហើយនិង Caroline Wozniacki មាន Coco Gauff, Alexander Zverev, Stefanos Tsitsipas, Naomi Osaka។
ក្រុមអ្នកពន្លត់អគ្គីភ័យភ្លើងឆេះព្រៃនៅអូស្ត្រាលីមួយចំនួប ក៏បានចូលរួមក្នុងពិធីក្នុងការប្រកួតនោះដែរ ។
មកទល់ពេលនេះ វិបត្តិភ្លើងឆេះព្រៃបានសម្លាប់មនុស្ស ២៦នាក់ ព្រមទាំងបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋរាប់ពាន់ខ្នង និងធ្វើឲ្យប៉ះពាល់ដល់គុណភាពដីជាង ៣,៦ លានហិកតាផង។ រីឯចំនួនសត្វដែលឆេះងាប់ និងរបួស ត្រូវបានគេប៉ាន់ស្មានថាបានកើនឡើងដល់១ពាន់លានក្បាលទៅហើយ។
ក្រៅពីក្រុមកីឡាករវាយកូនបាល់ខាងលើ កាលពីសប្តាហ៍មុនកំពូលអ្នកប្រណាំងរថយន្ត Formula One លំដាប់ពិភពលោក Lewis Hamilton ក៏បានប្រកាសផ្តល់ថវិកាផ្ទាល់ខ្លួនចំនួន ៥០ម៉ឺនដុល្លារអាមេរិកផងដែរ ដើម្បីសម្រួលដល់ការជួយសង្គ្រោះសត្វព្រៃស្ថិតក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅអូស្ត្រាលី ដែលអូសបន្លាយរយៈពេលជិត៤ខែមកហើយ៕
Rafael Nadal អោបអ្នកពន្លត់អគ្គិភ័យជាស្ត្រីរបស់អូស្ត្រាលី