ជាតិ
សង្គមជាតិ
​អាមេរិក​ផ្តល់​៧៥០០០​ដុល្លារ​លើ​ការអភិរក្ស​សម្លៀកបំពាក់​ជនរងគ្រោះ​នៅ​ទួលស្លែង​
16, Jan 2020 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ សហរដ្ឋអាមេរិក​បាន​ផ្តល់ប្រាក់​ឥត​សំណង​ចំនួន​៧៥,០០០​ដុល្លារ ដល់​កម្ពុជា សម្រាប់​អភិរក្ស​សម្លៀកបំពាក់​ជ​ន​រងគ្រោះ​នៅ​មន្ទី​ឃុំឃាំង​ស​២១ ឬ​ជា​សារមន្ទីរ​ទួលស្លែង​។ ថវិកា​នេះ ត្រូវបាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រវាង​លោក​W. Patrick Murphy ឯកអគ្គរាជទូត​អាមេរិក​ប្រចាំ​កម្ពុជា ជាមួយ​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៅ​ថ្ងៃទី​១៦​មករា​។​

 
​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក  ជំនួយ​ថវិកា​ខាងលើនេះ បាន​ស្ថិតនៅក្នុង​គម្រោង​ស្តីពី​«​ការអភិរក្ស​វត្ថុ​ជាតិ​ពន្ធ នា​សតវត្ស​ទី​២០ នៅ​សារមន្ទី​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង ដំណាក់កាល​ទី​២​នៅ​ភ្នំពេញ​»  ក្នុងការ​ចូលរួម​អភិរក្ស​បេតិកភណ្ឌ​កម្ពុជា និង​បង្ហាញ​ពី​កិច្ចសហប្រតិបត្តិការ​រ​វាង​អាមេរិក ជាមួយ​អាជ្ញាធរ​នានា​របស់​កម្ពុ​ជា ដើម្បី​ចងក្រង​ឯកសារ​ពី​អំពើ​ឃោ​ឃៅ​នៅ​ក្នុងសម័យ​ខ្មែរក្រហម​។ 
 
​គម្រោង​នេះ អនុវត្ត​ដោយសារ​មន្ទីរ​ទួលស្លែង ក្រោម​ជំនួយ​បច្ចេកទេស​របស់លោក​ស្រី Julia Brennan ជនជាតិ​អាមេរិក ដែលជា​អ្នកជំនាញ​ផ្នែក​ការងារ​អភិរក្ស​វាយ​ន​ភណ្ឌ នៅ​ទីក្រុង​វ៉ាស៊ីនតោន​។ លោកស្រី Julia នឹង​ជួយ​បណ្តុះបណ្តាល​ដល់​បុគ្គលិក​សារមន្ទីរ   ឱ្យមាន​លទ្ធភាព​ដែល​អាច​បន្តការងារ​គ​ម្រោ​ង​ដោយ​ខ្លួនឯងបាន ដោយ​ផ្តោតទៅលើ​ការបណ្តុះបណ្តាល ការអភិរក្ស ការកំណត់​ស្ថានភាព​វត្ថុ​សម្រាប់​អភិរក្ស ការថែទាំ​វត្ថុ​ទូទៅ ការរៀប​ចងក្រង​ឯកសារ​កាតាឡុក​និង​ជ្រើសរើស​វត្ថុ​ពី​សុម​ច្ច័​យ​វាយ​ន​ភណ្ឌ​ជាង​៥០០០ ដែល​អាច​ដាក់តាំង​បង្ហាញ​បាន​រយៈពេល​យូរ​។​
 
​កាលពី​ឆ្នាំ​២០១៧ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បានទទួល​ថវិកា​ចំនួន ៥៥,៥០០ ដុល្លារ សម្រាប់​គម្រោង​អភិរក្ស​នា​ដំណាក់កាល​ដំបូង​។ គម្រោង​នេះ ជា​សមិទ្ធផល​ដំបូង​ដែល​បង្ហាញ​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមការងារ​ក្នុងការ​ចងក្រង​ឯកសារ​និង​អភិរក្ស​សម្លៀកបំពាក់​ជ​ន​រងគ្រោះ​មន្ទីរ​ស​-២១ ដែល​រក្សាទុក​នៅ​សារមន្ទីរ​អស់​រយៈពេល​ជា​ច្រើ​ទសវត្សរ៍​៕ 



































Tag:
 សម្លៀកបំពាក់​
  ស​២១
  ទួលស្លែង​
© រក្សាសិទ្ធិដោយ thmeythmey.com