ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ផ្លែឈើ​អ្វីខ្លះ​ជួយ​ទប់ស្កាត់​ជំងឺមហារីក​?
17, Jan 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺមហារីក​ជា​បញ្ហា​សុខភាព​ដ៏​គួរឱ្យ​ព្រួយបារម្ភ​បំផុត​មួយ​ដែល​អាច​ឆក់យក​អាយុជីវិត​មនុស្ស​បាន​យ៉ាង​ងាយ​។ ទោះជា​យ៉ាងណា ជំងឺមហារីក​មិន​លូតលាស់​ភ្លាមៗ​ត្រឹម​រយៈពេល​តែមួយ​យប់​នោះទេ ហើយ​មាន​វិធី​បង្ការ​បែប​សាមញ្ញ​ច្រើនណាស់​ដែល​អ្នក​គួរ​អនុវត្ត​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​គ្រោះថ្នាក់​នេះ​ដោយ​គ្រាន់តែ​កែប្រែ​សកម្មភាព​ប្រចាំថ្ងៃ​ដូច​ជាការ​ទទួលទាន​អាហារ និង​ភេសជ្ជៈ ព្រមទាំង​ការធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​។


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ផ្លែឈើ​មួយចំនួន​ដែល​អាចជួយ​ទប់ស្កាត់​ជំងឺមហារីក ៖
 
១. ផ្លែ​ទទឹម​

​ផ្លែឈើ​នេះ​មាន​ផ្ទុក​បរិមាណ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់​។ ជាពិសេស សារធាតុ Polyphenols ដែល​ជួយ​តាមដាន​ត្រួតពិនិត្យ​លើ​ព្រឹត្តិការណ៍​ជីវសាស្ត្រ​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​នឹង​ជំងឺមហារីក រួមទាំង​ការវិវត្ត​ទៅជា​ជំងឺមហារីក​។ ផ្លែ​ទទឹម​មាន​ប្រសិទ្ធភាព​ក្នុងការ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ថ្លើម មហារីក​សុដន់ មហារីក​ស្បែក និង​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​។ បន្ថែម​ផ្លែឈើ​នេះ​ចូលក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​ដើម្បី​ទទួលបាន​គុណប្រយោជន៍​ដ៏​ល្អប្រសើរ​ចំពោះ​សុខភាព​ចៀស​ឆ្ងាយ​ពី​ជំងឺមហារីក​។​
 
២. ផ្លែ​ប៉ោម​ក្រហម​

​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម flavonoids ជាតិ​សរសៃ​ខ្ពស់ និង​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​នៃ​ផ្លែ​ប៉ោម​ក្រហម​អាចជួយ​ទប់ស្កាត់​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ច្រើន​ប្រភេទ ជាពិសេស​មហារីក​សួត ពោះវៀនធំ ស្បែក ក៏ដូចជា​មហារីក​សុដន់​។​
 
៣. ផ្លែស្វាយ​

​ផ្លែឈើ​នេះ​ជា​ប្រភព​ដ៏​សម្បូរបែប​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​រួមមាន  isoquercitrin, quercetin, fisetin, vastragalin, methylgallat និង gallic acid ដែល​ជួយ​ការពារ​ទប់ស្កាត់​រាងកាយ​ប្រឆាំងនឹង​ជំងឺមហារីក​សុដន់ មហារីក​ពោះវៀនធំ មហារីក​ខួរឆ្អឹងខ្នង និង​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​។​
 
៤. ផ្លែឈើ​ប្រភេទ Citrus

​រួមមាន​ផ្លែក្រូច ទំពាំងបាយជូរ ក្រូចឆ្មារ​ជាដើម​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C​។ វីតាមីន​នេះ​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្លាំងក្លា​បំផុត​មួយ​ដែល​មិន​ត្រឹមតែ​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ទប់ស្កាត់​ការកកើត​នៃ​សារធាតុ nitrosamine ដែល​បង្ក​មហារីក​ក្រោយពេល​ទទួលទាន​សាច់​កែច្នៃ​ផងដែរ​។ ម្យ៉ាងវិញទៀត​ផ្លែក្រូច​មាន​ផ្ទុក​សារធាតុ D- limonene ដែល​ជួយ​ទប់ស្កាត់​ជំងឺមហារីក​ច្រើន​ប្រភេទ​ដូចជា​ជំងឺមហារីក​សួត ជំងឺមហារីក​ស្បែក និង​សូម្បី​មហារីក​សុដន់​។​
 
៥. ផ្លែ​គី​វី 

​មាន​ផ្ទុក​វីតាមីន C ខ្ពស់​ដែល​ប្រសើរ​សម្រាប់​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺមហារីក​។​
 
៦. ផ្លែ​បឺ​រ​

​មាន​ផ្ទុក​សារធាតុ Lutein ម៉ាញ៉េ​ស្យូ​ម និង​ខ្លាញ់​ល្អ monounsaturated​។ ការទទួល​ទាន​ផ្លែ​បឺ​រ​ជាប្រចាំ​អាចជួយ​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺមហារីក​មាត់ មហារីក​សុដន់ និង​ក្រពេញ​ប្រូ​ស្តា​ត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com