ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ធ្លាប់​ញ៉ាំ “​ទៀបបារាំង​” អត់​? ល្អ​ចំពោះ​សុខភាព​ទប់ស្កាត់​ជំងឺ​ជាច្រើន​
18, Jan 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ទៀបបារាំង​ជា​ផ្លែឈើ​មួយ​ប្រភេទ​ដែលមាន​រសជាតិ​ជូរអែម​ឆ្ងាញ់​និង​សម្បូរ​ណាស់ដែរ​ក្នុងប្រទេស​កម្ពុជា​។ ទោះបីជា​ស្គាល់​និង​ចូលចិត្ត​ទទួលទាន​ផ្លែឈើ​នេះ ប៉ុន្តែ​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ចាប់អារម្មណ៍​អំពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​របស់​វា​ចំពោះ​សុខភាព​ឡើយ​។


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ផល​ល្អៗ​នៃ​ការ​ទទួលទាន​ផ្លែទៀប​បារាំង ៖
 
១. ទប់ស្កាត់​បញ្ហា​ទល់លាមក​

​ទៀបបារាំង​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​សរសៃ​ដែល​ជួយ​សម្រួល​ចលនា​ពោះវៀន​ទប់ស្កាត់​បញ្ហា​ទល់លាមក​និង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ​។​
 
២. ទប់ស្កាត់​ការឆ្លង​មេរោគ​ផ្លូវ​បង្ហូរ​នោម​

​បរិមាណ​នៃ​វីតាមីន C ក្នុង​ផ្លែទៀប​បារាំង​អាចជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​និង​សូម្បីតែ​ទប់ស្កាត់​ការឆ្លង​មេរោគ​ផ្លូវ​បង្ហូរ​នោម​បាន​យ៉ាង​ប្រសើរ​។ វីតាមីន C បង្កើន​កម្រិត​នៃ​ជាតិ​អាស៊ីត​ក្នុង​ទឹកនោម​កម្ចាត់​ពពួក​បាក់​តេ​រី​ដែល​បង្កបញ្ហា​។​
 
៤. ទប់ស្កាត់​អាកា​រៈ​រមួលក្រពើ​

​អ្នក​ដែលមាន​បញ្ហា​ខ្វះ​ជាតិ​ប៉ូ​តា​ស្យូ​ម​ក្នុង​រាងកាយ​ច្រើនតែ​ជួបប្រទះ​អាកា​រៈ​រមួលក្រពើ ឬ​ខ្សោយ​សាច់ដុំ​។ ដូច្នេះ​គួរ​រួមបញ្ចូល​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម​ដូចជា​ទៀបបារាំង​និង​ផ្លែ​ចេក​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។​
 
៥. ទប់ស្កាត់​បញ្ហា​ឈឺក្បាល​ប្រកាំង​
 
​ទៀបបារាំង​មាន​ផ្ទុក​សារធាតុ riboflavin ដែល​ជួយ​ទប់ស្កាត់​បញ្ហា​ឈឺក្បាល​ច្រើន​ប្រភេទ​។​
 
៦. បង្កើន​ថាមពល​រាងកាយ​
 
​ផ្លែឈើ​នេះ​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ thiamin ដែល​ជួយ​បញ្ចេញ​និង​ផលិត​ថាមពល​។​
 
៧. ពង្រឹង​សុខភាព​ឆ្អឹង​

​ទៀបបារាំង​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន​ចាំបាច់​និង​ជាតិ​រ៉ែ​ដូច​ជាំ​កាល់ស្យូម ទង់ដែង ស័ង្កសី វីតាមីន D ម៉ាញ៉េ​ស្យូ​ម និង​ម៉​ង់​កា​ណែ​ស​ដែល​ជួយ​ពង្រឹង ក៏ដូចជា​រក្សា​សុខភាព​ឆ្អឹង​ល្អប្រសើរ​។​
 
៨. បង្កើន​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​

​នេះ​ក៏​ព្រោះតែ​ទៀបបារាំង​មាន​ផ្ទុក​សារធាតុ niacin​។ កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​ជួយ​រក្សា​សុខភាព​បេះដូង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com