អត្ថបទពាណិជ្ជកម្ម
Grab ដំណើរការ​កម្មវិធី​លើកកម្ពស់​សេដ្ឋកិច្ច​ជនពិការ និង​កម្មវិធី​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស​នៅ​កម្ពុជា
17, Jan 2020 , 11:29 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​-​កម្ពុជា​៖ ថ្ងៃទី ១៦ ខែមករា ឆ្នាំ​២០២០ - Grab (​ហ្គ្រេ​ប​) ដែលជា​កម្មវិធី​ហៅ​យានជំនិះ​លើ​ទូរ​សព្ទ​ដៃ​ឈាន មុខ​គេ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​បានប្រកាស​ដាក់​ឲ្យ​ដំណើរការ​គំនិត​ផ្ដួចផ្ដើម​ចំនួន​ពីរ​ក្នុងប្រទេស​កម្ពុជា ក្រោម  កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម​ឈ្មោះថា “Grab for Good”  ដែលជា​ការប្ដេជ្ញាចិត្ត​ដ៏​ធំ​សម្បើម​មួយ​ដើម្បី​ផ្ដល់​ផល​វិជ្ជមាន​ដល់​សង្គម និង​សេដ្ឋកិច្ច​តាមរយៈ​បច្ចេកវិទ្យា​។ 
 
​ពិធី​ប្រកាស​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោកជំទាវ ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស  ឯកឧត្ដម អ៊ុង សម្បត្តិ អគ្គលេខាធិការរង​នៃ​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា លោកជំទាវ តិ​មា វិច្ឆិកា​ល អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា លោក Russel Cohen ប្រធាន​ផ្នែក​ប្រតិបត្តិការ​ប្រចាំ​តំបន់​Grab លោក Nick Beresford អ្នកតំណាង​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ UNDP​។ 
 
​លោក Hashim Alkaff នាយក​ក្រុមហ៊ុន Grab ប្រចាំ​កម្ពុជា​បាន​មានប្រសាសន៍ថា​៖ « ក្រុមហ៊ុន Grab (​ហ្គ្រេ​ប​) ប្តេជ្ញា​លើកកម្ពស់​ការពង្រឹង​ប្រព័ន្ធ​ឌីជីថល​ឲ្យ​មាន​ភាពងាយស្រួល និង​ការទំនាក់ទំនង​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង តំបន​អាស៊ីអាគ្នេយ៍​ទាំងអស់​។ ថ្ងៃនេះ​នៅក្នុង​ប្រទេស​កម្ពុជា យើង​ដាក់​ឲ្យ​ដំណើរការ​គំនិត​ផ្តួចផ្តើម​ចំនួន​ពីរ ដោយ​ប្រើប្រាស់​ផលិតផល និង​សេវា​បច្ចេកវិទ្យា​របស់​យើង​។ យើង​ចង់អោយ​មនុស្ស​គ្រប់គ្នា ដោយ​មិន​គិតពី​សាវតា ឬ​សមត្ថភាព ដើម្បី​មានលទ្ធភាព​ទទួលបាន​ឯករាជ្យភាព​ផ្នែក​ហិរញ្ញវត្ថុ និង​មាន​សន្តិភាព​ផ្លូវចិត្ត​នៅពេល​ពួកគេ​ប្រើ ប្រាស់​ផលិតផល និង​សេវា​របស់​យើង​»​។​


 
​កម្មវិធី បញ្ចប់​ភាព​ស្ងៀមស្ងាត់ ៖  ការផ្ដល់​សិទ្ធិអំណាច​ដល់​ក្រុមមនុស្ស​ថ្លង់​
 
​កម្មវិធី បញ្ចប់​ភាព​ស្ងៀមស្ងាត់ របស់ Grab គឺជា​គំនិត​ផ្តួចផ្តើម​មួយ​ដែល​នឹង​ធ្វើឱ្យ​កម្មវិធី Grab កាន់តែ​ងាយស្រួល ស្វែងរក និង​ពង្រីក​ឱកាស  ដើម្បី​ផ្ដល់ឱកាស​រកប្រាក់​ចំណូល​ឲ្យ​បាន​កាន់​ច្រើន សម្រាប់​ក្រុមមនុស្ស​ថ្លង់​។​
 
Grab ក្នុងប្រទេស​កម្ពុជា នឹងធ្វើ​ការ​ជាមួយ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​មនុស្ស​ថ្លង់ (DDP) និង កម្មវិធី​អភិវឌ្ឍន៍ សហប្រជាជាតិ (UNDP) នៅ​កម្ពុជា ដើម្បី​ស្វែងយល់​បន្ថែម អនុវត្ត និង​តស៊ូ​មតិ ដើម្បី​អនុវត្ត​ឲ្យ​កាន់តែ​ប្រសើរ ដើម្បី​គាំទ្រ​ដល់​ក្រុម​ជនពិការ​។  
 
​កម្មវិធី​ទាំងនេះ​រួមបញ្ចូល​ទាំង​ការផ្ញើ​សារ​ភ្លាមៗ ដើម្បី​ប្រាប់​អ្នកដំណើរ​ថា​ដៃគូ​បើកបរ​របស់គាត់​គឺជា មនុស្ស​ថ្លង់ ហើយ​ណែនាំ​ពួកគេ​ឱ្យប្រើ​ប្រាស់​កម្មវិធី GrabChat និង​សន្លឹក​កាត​ទំនាក់ទំនង​ដែលមាន​ស្រាប់​ក្នុង​យានយន្ត​។  Grab ក៏​នឹង​ចាប់ផ្តើម​យុទ្ធនា​ការអប់រំ​សាធារណៈ និង​កម្មវិធី​ការបណ្តុះបណ្តាល​បន្ថែម និង​ផ្ដល់​សម្ភារៈ​សម្រាប់ ដៃគូ​បើកបរ​ដែលជា​មនុស្ស​ថ្លង់​។​
 
​ការកែលម្អ​បន្ថែមទៀត​លើ​កម្មវិធី​នេះ​នឹងត្រូវ​ប្រកាស​នៅ​ចុងឆ្នាំ​នេះ​។​
 
​លោក គង់ សុវណ្ណ​ឡី ដៃគូ​បើកបរ Grab ដែលជា​មនុស្ស​ថ្លង់​បាន​បញ្ជាក់ថា​៖ «​ដំបូង​ខ្ញុំ​មានការ​ព្រួយបារម្ភ ក្នុងការ​ធ្វើជា​ដៃគូ​បើកបរ Grab ពីព្រោះ​រ៉ឺម៉ក​កង់​បី​ថ្លៃ​ណាស់ ហើយ​ខ្ញុំ​មិន​ប្រាកដថា​ខ្ញុំ​អាចមាន​លទ្ធភាព​បង់​រំលស់ ប្រចាំខែ​បានទេ​។ តែ​ទោះយ៉ាងណា​ដ៏​ដោយ ខ្ញុំ​ទទួលបាន​ការលើកទឹកចិត្ត​ពី​ក្រុមគ្រួសារ និង​មិត្តភក្តិ​ឱ្យ​ចុះឈ្មោះ ធ្វើជា​ដៃគូ​បើក​រ៉ឺម៉ក​កង់​បី​ជាមួយ Grab ។ ឥឡូវនេះ ខ្ញុំ​សប្បាយ​ចិត្តនឹង​ប្រាក់ចំណូល​ដែល​ខ្ញុំ​យកមក​ផ្ទះ ហើយក៏ អាច​ឲ្យ​ខ្ញុំ​រ៉ាប់រង​បង់ថ្លៃ​រ៉ឺម៉ក​ប្រចាំខែ​របស់ខ្ញុំ​បាន​ផងដែរ​»​។​


 
​កម្មវិធី​ប្រឆាំង​ការជួញដូរ​មនុស្ស​៖ ប្រយុទ្ធប្រឆាំង​អំពើ​ហឹ​ង្សា​នៅ​កម្ពុជា 
​គំនិត​ផ្តួចផ្តើម​ធំ​ទី ២ ប្រកាស​ដោយ​ក្រុមហ៊ុន Grab កម្ពុជា គឺ​កម្មវិធី​បណ្តុះបណ្តាល​សម្រាប់​ដៃគូ​បើកបរ ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​ការជួញដូរ​មនុស្ស​។ ក្នុង​ភាពជា​ដៃគូ​ជាមួយ​អង្គការ​ប្រឆាំង​ការជួញដូរ​មនុស្ស ដូចជា អង្គការ Liberty Shared Cambodia និង អង្គការ​បណ្តាញទូរស័ព្ទ​ជំនួយ​កុមារ​នៅ​កម្ពុជា Grab នឹងធ្វើ​ការបណ្តុះបណ្តាល​តាម​អ៊ីនធឺណិត តាមរយៈ​កម្មវិធី​ក្នុង​ទូរស័ព្ទ​ចល័ត និង​ការបណ្តុះបណ្តាល​ផ្ទាល់​ក្នុង ថ្នាក់រៀន ដល់​ដៃគូ​បើកបរ​ចំនួន ១០ ០០០ នាក់​ក្នុង ខែមិថុនា ឆ្នាំ ២០២០ ។​
 
​លោក ស៊ាន សុខ​ផៃ  នាយក​ប្រតិបត្តិ​បណ្តាញទូរស័ព្ទ​ជំនួយ​កុមារ​កម្ពុជា​បាន​មានប្រសាសន៍ថា​៖ «​ខ្ញុំ​ពិតជា​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​យុទ្ធសាស្ត្រ​ការងារ​ដែល​ក្រុមហ៊ុន Grab ដាក់ចេញ ដើម្បី​បណ្តុះបណ្តាល និង​លើកទឹកចិត្ត​ដល់​ដៃគូ​បើកបរ​របស់ខ្លួន​ឲ្យ​រាយការណ៍​អំពី​សញ្ញា​ណាមួយ​អំពី ការជួញដូរ ការកេងប្រវ័ញ្ច និង​ការរំលោភបំពាន​។ ក្រុមការងារ​អង្គការ​បណ្តាញទូរស័ព្ទ​ជំនួយ​កុមារ​កម្ពុជា​ទន្ទឹង​រង​ចាំ​សហការ​ជាមួយ​ក្រុមហ៊ុន Grab ហើយក៏​បានដាក់​ឲ្យ​ដំណើរការ​បណ្តាញទូរស័ព្ទ​ឥតគិតថ្លៃ​ជាប្រចាំ (២៤/២៤​ម៉ោង​) យើង​អាច​ចូលរួម ការហៅ​ទូរស័ព្ទ ឬ​ទទួល​របាយការណ៍​ពី​ដៃគូ​អ្នកបើកបរ​ផងដែរ​។ ទន្ទឹមនឹងនេះ យើង​នឹង​ចំណាយ​ពេលវេលា និង​ការខិតខំ​បន្ថែមទៀត ដើម្បី​ធានាថា​ដៃគូ​បើកបរ​ទាំងអស់​ទទួល​បានការ​បណ្តុះបណ្តាល​ឱ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ចេះ​វាយតម្លៃ និង​រាយការណ៍​ពី​សកម្មភាព​គួរឱ្យ​សង្ស័យ​ណាមួយ​»​។​
 
​លោក Hashim Alkaff នាយក​ក្រុមហ៊ុន Grab ប្រចាំ​កម្ពុជា​បាន​មានប្រសាសន៍​នៅក្នុង​កម្មវិធី និង​បាន​កត់សំគាល់ថា សុវត្ថិភាព និង​សន្តិសុខ​គ្រប់​ទម្រង់​ទាំងអស់​ត្រូវបាន “​ផ្សារភ្ជាប់​ទៅក្នុង DNA (​ឌី​អិន​អេ​) របស់​ក្រុម Grab” ។ 
 
​លោក​បាន​បន្ថែមទៀតថា ៖ «​ដោយសារតែ​យើង​ពង្រីក​បណ្តាញ​របស់​យើង​ពាសពេញ ក្នុង​តំបន់ រួមទាំង​ក្នុងប្រទេស​កម្ពុជា​ផងដែរ យើង​ដឹង​ច្បាស់​ថា​ដៃគូ​បើកបរ​របស់​យើង​អាច​មិនដឹង​អំពី​ការទាក់ទង រវាង​អ្នកជួញដូរ និង​ជនរងគ្រោះ នៅតាម​ព្រលានយន្តហោះ ស្ថានីយ​រថភ្លើង ឬ​ស្ថានីយ​ឡានក្រុង​នោះទេ​។ នេះ​ជា​មូលហេតុ​ដែល​យើង​មានកា​ប្ដេជ្ញា​យ៉ាងរឹងមាំ​ក្នុង​ភាពជា​ដៃគូ​ដ៏​សកម្ម​ជាមួយ អង្គការ Liberty Shared និង​អង្គការ​បណ្តាញទូរស័ព្ទ​ជំនួយ​កុមារ ដើម្បី​ស្វែងរក​ដោះស្រាយ និង​បង្វឹក​ដៃគូ​បើកបរ​ឱ្យ​ចេះ​វាយតម្លៃ​សកម្មភាព សង្ស័យ និង​ឆ្លើយតប​ឱ្យបាន​ត្រឹមត្រូវ​»​។​


 
​ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន ស្វាគមន៍​ចំពោះ​គំនិត​ផ្តួចផ្តើម​នានា​ពី​ក្រុមហ៊ុន Grab និង​បាន​អំពាវនាវ ឲ្យ​ក្រុមហ៊ុន​ជាច្រើន​ផ្សេងទៀត​អនុវត្តតាម​ការដឹកនាំ​របស់​ក្រុមហ៊ុន Grab ផងដែរ​។ រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​កោតសរសើរ និង​លើកទឹកចិត្ត​ដល់​បងប្អូន​ប្រជាពលរដ្ឋ ហើយ    ក្រុមហ៊ុន Grab បាន​ខិតខំ​ប្រឹងប្រែង​អនុវត្ត​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម តាមរយៈ​ការដាក់​ឲ្យ​ដំណើរការ​កម្មវិធី​នា​ថ្ងៃនេះ​ជា​លើកដំបូង​នៅ​កម្ពុជា ហើយក៏​ជា​កម្មវិធី​ដំបូងបង្អស់​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុងចំណោម​ទីផ្សារ​ផ្សេងទៀត (១) កម្មវិធី​បញ្ចា​ប់​ភាព ស្ងៀម ស្ងាត់ – ដែលជា​កម្មវិធី​របស់ Grab  សម្រាប់​អ្នក​គ​ថ្លង់ ដើម្បី​ស្វែងរក​ប្រាក់ចំណូល និង (២) កម្មវិធី​ប្រឆាំង​ការ​ជួញ ដូរ​មនុស្ស​។​
 
​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​មាន​ភាពជា​ដៃគូ​ដ៏​រឹងមាំ​ជាមួយ​ក្រុមហ៊ុន Grab តាមរយៈ​គម្រោង SUMAI ដែលមាន​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) ជា​សហ​ដៃគូ និង​ក៏​ទន្ទឹងរង់ចាំ​សហការ​លើ​កម្មវិធី​ផ្សេងៗ ទៀត​ដែល​ផ្ដល់​អត្ថន័យ​ដល់​សង្គម​កាន់តែច្រើន​ពី​ក្រុមហ៊ុន Grab នាពេល​អនាគត​។​
 
​លោក Nick Beresford អ្នកតំណាង UNDP បាន​មានប្រសាសន៍ថា​៖ « អង្គការ UNDP មាន​មោទកភាព​ក្នុង ការធ្វើការ​ជាមួយ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង​ក្រុមហ៊ុន Grab ក្នុង​គម្រោង SUMAI (​សម័យ​) របស់​យើង ក្នុង​គោលបំណង​ធ្វើឱ្យ​ប្រព័ន្ធ​ដឹកជញ្ជូន​ឲ្យ​កាន់​តែមាន​សុវត្ថិភាព និង​កាន់តែ​បៃតង​សម្រាប់​ប្រជាពលរដ្ឋ កម្ពុជា​ទាំងអស់​។ ជា​លើកដំបូង​នៅក្នុង​ប្រទេស​កម្ពុជា យើង​កំពុងតែ​ពិនិត្យមើល​ប្រព័ន្ធ​ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍​។ ដោយ​ទទួលបាន​ការយល់ដឹង​អំពី​បញ្ហា​កាន់តែ​ប្រសើរឡើង ដែល​យើង​អាច​រៀបចំ​គោលនយោបាយ និង​កម្មវិធី​ដែលមាន​ប្រសិទ្ធិភាព​បន្ថែមទៀត​ក្នុងការ​សង្គ្រោះ​ជីវិត និង​ការពារ​អ្នកប្រើប្រាស់​ផ្លូវគោក​ឲ្យ​ល្អប្រសើរ​ជាង មុន​។ យើង​ចង់ឃើញ​ប្រព័ន្ធ​ដឹកជញ្ជូន​ផ្ដល់​សុវត្ថិភាព​សម្រាប់​មនុស្ស​គ្រប់គ្នា ហើយ​ត្រៀមខ្លួន​រួចរាល់​ដើម្បី បង្ហាញ​ដំណោះស្រាយ​ការងារ​ល្អៗ សម្រាប់​ទាំង​អ្នកដំណើរ និង​អ្នកបើកបរ​ជា​ជនពិកា​រ​ផងដែរ​»៕












 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com