អត្ថបទពាណិជ្ជកម្ម
អគ្គនាយក​ក្រុមហ៊ុនស្រា​បៀ​កម្ពុជា ជូន​ដំណើរ​អ្នកឈ្នះ​រង្វាន់​ទាំង ៣៩ នាក់​ទៅកាន់​ចក្រភព​អង់គ្លេស​ដោយផ្ទាល់​
17, Jan 2020 , 2:38 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក លាង ពៅ អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែលជា​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា បាន​ចូលរួម​ជូន​ដំណើរ​អ្នកឈ្នះ​រង្វាន់​ពី​ក្រវិល​កំប៉ុង​ស្រា​បៀ​កម្ពុជា ចំនួន​៣៩​នាក់​ទៅកាន់​ចក្រភព​អង់គ្លេស ក្នុង​ដំណើរ​កម្សាន្ត ដែលមាន​រយៈពេល​៥​ថ្ងៃ​។​
 
​ក្រោម​ទឹកមុខ​ញញឹមញញែម និង​រួសរាយ​រាក់ទាក់ លោក លាង ពៅ បាន​មានប្រសាសន៍ថា​៖ «​ខ្ញុំ​ពិតជា​រីករាយ ដែល​បាន​ផ្តល់នូវ​បទពិសោធន៍​ជីវិត​ដ៏​គួរឱ្យ​រំភើប​នេះ​ទៅកាន់​អតិថិជន​របស់​ស្រា​បៀ​កម្ពុជា និង​សូម​ជូនពរ​ពួកគាត់​ឱ្យធ្វើ​ដំណើរ​ប្រកបដោយ​សុវត្ថិភាព សប្បាយរីករាយ ទាំង​ពេល​ទៅ និង​ពេល​ត្រលប់​មកវិញ​»​។ 
 
​អ្នកឈ្នះ​មួយរូប​មកពី​ខណ្ឌ​ច្បារអំពៅ រាជធានី ដែល​កំពុង​រង់ចាំ​ឡើង​យន្តហោះ​ទាំង​ទឹកមុខ​រំភើប ញញឹម​ស្ទើរ​បិទមាត់​មិន​ជិត លោក កែម ពេជ្រ បាន​សម្តែង​ក្តី​រីករាយ​ថា​៖ «​នេះ​ជា​លើកទីមួយ​ហើយ​សម្រាប់​ខ្ញុំ​ដែល​ត្រូវធ្វើ​ដំណើរ​ទៅ​អង់គ្លេស​។ អារម្មណ៍​ខ្ញុំ​ពេលនេះ គឺ​ភ័យ​ផង​អរ​ផងរ​កថា​មិនត្រូវ បន់​ឱ្យតែ​ដល់​ទឹកដី​អង់គ្លេស​ឆាប់ៗ​ទេ​»​។ 


 
​ក្រោម​ទឹកមុខ​រីករាយ ព្រមទាំង​និយាយ​ផង​សើច​ផង កញ្ញា ស្រី រតនៈ​ពិសី ដែលជា​អ្នកឈ្នះ​រង្វាន់​ម្នាក់ទៀត​មកពី​រាជធានី​ភ្នំពេញ​ដូចគ្នា​បានឱ្យដឹងថា​៖ «​ក្តី​ស្រមៃ និង​ការទន្ទឹងរង់ចាំ​បានសម្រេច​ហើយ​។ គិតៗ​ទៅ ខ្ញុំ​គ្រាន់តែ​គាស់​ស្រា​បៀរ​កម្ពុជា​មក​ដឹងថា​ឈ្នះ​ភ្លាម រំភើប​បុក​ពោះ​ម្តង​។ ពេល​ទៅ​សម្ភាស​នៅ​ស្ថានទូត ហើយ​ជាប់​បាន​ទៅ គឺ​បុក​ពោះ​ម្ដងទៀត​។ ដូច្នេះ​ថ្ងៃនេះ ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​សម្រាប់​ខ្ញុំ​ហើយ​»​។ 
 
​គួរឱ្យ​ដឹងថា អ្នកឈ្នះ​រង្វាន់​ទាំង​៣៩​នាក់​នឹង​ទៅដល់​អាកាសយានដ្ឋាន Manchester នៅ​ម៉ោង ១១:១៥ នាទី​ថ្ងៃទី​១៧ មករា​។ 
​តាមដាន​ទាំងអស់គ្នា​ថា​តើ ដំណើរ​កម្សាន្ត​នាំមក​ជូន​ដោយ​ស្រា​បៀ​កម្ពុជា លើក​ទី​បី​នេះ​សប្បាយ និង​គួរឱ្យ​ចងចាំ​ខ្លាំង​ប៉ុណ្ណា​!






 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Khmer Beverage
© រក្សាសិទ្ធិដោយ thmeythmey.com