ពីនេះ ពីនោះ
រូបត្លុក
ខ្លាច​យុវជន​«​ទន់ភ្លន់​»…! ព្រោះ​បង្ក​គ្រោះថ្នាក់​!
19, Jan 2020 , 9:15 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ យុវជន​ត្រូវ​សុភាពរាបសា និង​ស្លូតបូត តែ​មិនត្រូវ​ទន់ភ្លន់​ឡើយ​! ពាក្យ​«​ទន់ភ្លន់​»​នេះ​មានន័យ​ដើម​របស់​វា​ល្អ​ទេ តែ ពេលខ្លះ ត្រូវបាន​គេ​យកមកប្រើ​ប្រាស់​ដើម្បី​ចំអក​លេងសើច​ឲ្យ​យុវជន​មួយចំនួន​ដែល​ចូលចិត្ត​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​ពេក រហូត​ដើរ​មិន​រួច ដើរ​ឃ្លោង ដើរ​ទោរទន់​ទៅមុខ ទៅក្រោយ ទន់​ចង្កេះ​។​ល​។ ដំណើរ​ទោរទន់ ទន់​ចង្កេះ ឃ្លោង​ទៅមុខ​ទៅក្រោយ​នេះហើយ ទើប​ចាស់ៗ​មួយចំនួន​និយាយ​បែប​ចំអក​ទៅកាន់​យុវជន​ថា​៖«​ឱ​យុវជន​ទន់ភ្លន់​អើយ​! ថ្ងៃ​ណា​ទៅ​ទើប​លែង​ទន់ភ្លន់​»​។

 
​ម្យ៉ាងទៀត ទន់ភ្លន់​នេះ គេ​និយាយ​សំដៅ​ឌឺដង​ទៅកាន់​យុវជន​ជិះ​ម៉ូតូ​ប្រដេញ​«​ចាក់​កួ»​ចុះ​, «​ចាក់​កួ​»​ឡើង កាច់ចង្កេះ​ឆ្វេង​ស្តាំ​យ៉ាង​ទន់ភ្លន់​។​ល​។ 
 
​សរុបសេចក្តី​មក ទន់ភ្លន់ គឺ​ដោយសារតែ​យុវជន​ស្រវឹង​ខ្លាំង​រាល់ថ្ងៃ​។ សូមបញ្ជាក់ ហើយ​កុំ​រើស​ដាក់ខ្លួន អត្ថបទ​ខាងលើនេះ មិនមែន​និយាយ​ពី​យុវជន​ទាំងអស់​ទេ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com