Petchdam ត្រឡប់ចូលសង្វៀន ONE ជាថ្មី ក្នុងកម្មវិធី ONE: FIRE & FURY
18, Jan 2020 , 11:59 am
រូបភាព
×
អត្ថបទ៖ ស៊ីធី
បន្ទាប់ពីបាត់បង់ខ្សែក្រវាត់ ONE Flyweight Kickboxing World Title កាលឆ្នាំមុន Petchdam Petchyindee Academy រហស្សនាម “The Baby Shark” បានត្រឡប់ទៅកាន់សង្វៀនអន្តរជាតិ ONE Championship ជាថ្មីដោយប្រកួតក្នុងក្បាច់គុនមួយថៃទម្ងន់ Flyweight។ Petchdam នឹងជួបកីឡាករជប៉ុន Kohei “Momotaro” Kodera ក្នុងកម្មវិធី ONE:FIRE&FURY នៅថ្ងៃទី៣១ ខែមករា ដែលរៀបចំនៅសង្វៀន Mall Of Asia Arena ក្រុងម៉ានីល ប្រទេសហ្វីលីពីន។
នេះជាឱកាសរបស់ “The Baby Shark” ដើម្បីស្តារកិត្តិយសឡើងវិញក្នុងក្បាច់គុនមួយថៃបន្ទាប់ពីរងបរាជ័យក្នុងការប្រកួត Kickboxing។ មួយវិញទៀតវាជាជំនាញរបស់ “The Baby Shark” ក្នុងការប្រើជង្គង់ កណ្ដាប់ដៃ កែង និង ក្បាច់ទាត់ជាដើម។