អត្ថបទពាណិជ្ជកម្ម
អគ្គនាយកក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា នឹងប្រគល់រង្វាន់រថយន្ត Porsche Macan ដល់អ្នកឈ្នះពីក្រវិលកំប៉ុងនៅថ្ងៃនេះ
× ទីបំផុត ការប្រគល់រថយន្តទំនើប Porsche Macan ស៊េរីចុងក្រោយបង្អស់ ជូនអតិថិជនដែលត្រូវរង្វាន់ពី ស្រាបៀរ កម្ពុជា នឹងប្រារព្ធធ្វើនៅថ្ងៃទី១៨ ខែមករានេះ ដែលនឹងប្រគល់ជូនដោយផ្ទាល់ដោយអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លោក លាង ពៅ (ភីធើរ)។
ក្រោយពីការផ្ទុះព័ត៌មាននៃការរកឃើញអ្នកឈ្នះរង្វាន់រថយន្តដ៏ទំនើបខាងលើភ្លាម សាធារណជនបានដាក់ចម្ងល់ថាតើការប្រគល់នឹងប្រព្រឹត្តទៅនៅពេលណា កន្លែងណា និង គគ្រឹកគគ្រេងកម្រិតណា ព្រោះនេះជារង្វាន់ដ៏ធំបំផុតរបស់ ស្រាបៀរ កម្ពុជា។
បើតាមការឱ្យដឹងពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលផលិតស្រាបៀរ កម្ពុជា ក្រុមហ៊ុនក៏នឹងរៀបចំការប្រគំតន្ត្រីមួយដើម្បីអបអរសាទរដល់អ្នកឈ្នះ លោក ណុយ សុខណេម ផងដែរនៅបរិវេណមុខមហោស្រពកោះពេជ្រ វេលាម៉ោង ៨ល្ងាចតទៅ ដូច្នេះសាធារណជនអាចចូលរួមទស្សនា និងកម្សាន្តដោយសេរីបានផងដែរ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com