ជាតិ
សង្គមជាតិ
អាជ្ញាធរខេត្តព្រះសីហនុ ឲ្យពលរដ្ឋ២៩គ្រួសារ រុះរើសំណង់ដែលសង់លើចំណីអូរ និងចំណីផ្លូវ រូបភាពពីរដ្ឋបាលខេត្តព្រះសីហនុ
× ភ្នំពេញ៖ អាជ្ញាធរខេត្តព្រះសីហនុ បានប្រាប់ឲ្យពលរដ្ឋចំនួន២៩គ្រួសារ រុះរើសំណង់របស់ខ្លួនដែលបានសង់នៅចំណីអូរ និងចំណីផ្លូវសាធារណៈ ដើម្បីរក្សាសោភណភាពផ្លូវ និងបញ្ចៀសទឹកជំនន់ក្នុងក្រុងព្រះសីហនុ។
តាមលិខិតរបស់រដ្ឋបាលខេត្ត ចុះថ្ងៃទី១៧ មករា សំណង់ទាំងនេះ ស្ថិតនៅចំណុចក្រុម២៨ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ហើយវានឹងធ្វើឲ្យប៉ះពាល់ប្រព័ន្ធរំដោះទឹក និងគម្រោងស្ថាបនាផ្លូវ ក្នុងក្រុង។
អាជ្ញាធរខេត្ត ទុករយៈពេលមួយសប្ដាហ៍ ដើម្បីឲ្យពលរដ្ឋ រុះរើសំណង់ខុសច្បាប់ទាំងនេះ និងថាមិនទទួលខុសត្រូវការខូចខាត និងបាត់បង់សម្ភារ និងទ្រព្យសម្បត្តិឡើយ ក្នុងករណីមិនព្រមរុះរើមុនថ្ងៃកំណត់។ នេះបើតាមលិខិតរបស់រដ្ឋបាលខេត្តព្រះសីហនុ៕
© រក្សាសិទ្ធិដោយ thmeythmey.com