អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន MAZDA រៀបចំព្រឹត្តិការចាប់រង្វាន់មាសសុទ្ធសរុប១២ គីឡូក្រាម ជូនអតិថិជន
× ក្រុមហ៊ុនលក់រថយន្ត Mazda បានរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យ នារាត្រីថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២០ គឺការចាប់រង្វាន់មាសសុទ្ធសរុប ១២ គីឡូក្រាម រដូវកាលទី៣ របស់ខ្លួនជូនអតិថិជនដែលបានជាវរថយន្ត Mazda។ កម្មវិធីនេះ បានប្រព្រឹត្តទៅនៅ អគារដឺព្រីមៀសែនសុខ ដោយមានការចូលរួមពីសំណាក់អតិថិជនរបស់ Mazda សរុបជាង២ ពាន់នាក់។
អតិថិជនដែលមានសំណាងឈ្នះរង្វាន់មាសសុទ្ធសរុប១២គីឡូក្រាម ដែលរង្វាន់ធំជាងគេមាសសុទ្ធដល់ទៅ ២គីឡូក្រាម នោះ បានទៅលើអតិថិជនឈ្មោះ Mak Loem មកពីខេត្តកណ្តាល ដែលបានជាវរថយន្ត Mazda BT-50 Thunder 2.2 លីត្រ។ ដោយឡែកអតិថិជនបន្ទាប់ ដែលឈ្នះរង្វាន់មាសសុទ្ធ កន្លះគីឡូ បានទៅលើ ក្រសួងបរិស្ថាន ដែលបានជាវរថយន្ត Mazda BT-50 ។ ចំណែកអតិថិជនបន្ទាប់ ដែលបានឈ្នះរង្វាន់មាសសុទ្ធ ២តម្លឹង ចំនួនបីរង្វាន់ បានទៅលើ អតិថិជនឈ្មោះ Chhit Sreypeoy នៅទីក្រុងភ្នំពេញ ដែលបានជាវរថយន្ត Mazda BT-50 Thunder 3.2 លីត្រ អតិថិជនទីពីរឈ្មោះ Khiev Samrith ដែលបានជាវរថយន្ត Mazda BT-50 Thunder 2.2 លីត្រ និងអតិថិជនចុងក្រោយឈ្មោះ Van Da ដែលបានជាវរថយន្ត Mazda BT-50 Thunder 3.2 លីត្រ។ ក្រៅពីនេះ ក៏មានរង្វាន់មានសុទ្ធ ១តម្លឹង មាសសុទ្ធ៥ជីជាច្រើនរង្វាន់ ហើយអតិថិជនដែលមិនបានឈ្នះរង្វាន់ធំ គឺទទួលបានមាសសុទ្ធ១ជីគ្រប់ៗគ្នា។
លោកស្រី អ៊ុន កញ្ញា នាយកគ្រប់គ្រង នៅក្រុមហ៊ុនលក់រថយន្ត MAZDA បានឲ្យដឹងថា ក្រុមហ៊ុន អេច ជី ប៊ី គ្រុប រៀបចំកម្មវិធីជប់លៀងនេះឡើង គឺដើម្បីថ្លែងអំណរគុណ និងអបអរសាទរដល់អតិថិជន MAZDA ដែលបានជាវរថយន្តជាង ២,០០០គ្រឿង ក្នុងឱកាសប្រូម៉ូសិនមាសសរុប១២គីឡូ រដូវកាលទីបីនេះ។ កម្មវិធី ក៏ដើម្បីផ្តល់នូវភាពសប្បាយរីករាយ ក៏ដូចជាការជួបជុំរីករាយ បង្កើតមិត្តភាព និងបង្កើតទំនាក់ទំនងរវាងគ្នានិងគ្នាផងដែរ។
លោកស្រីបន្តទៀតថា៖«អតិថិជនដែលជាវរថយន្ត Mazda មិនត្រឹមតែបានទទួលរថយន្តថ្មី ល្អស្អាត សុវត្តិភាព ហើយតម្លៃវិញគឺពិសេស ថែមទាំងទទួលបានកាដូមាសសុទ្ធ និងពិធីជប់លៀងជួបជុំ សប្បាយ ជាមួយក្រុមគ្រួសារMazdaថែមទៀតផង»។
MAZDA គឺជារថយន្តដែលឈានមុខគេបំផុតនៅលើពិភពលោក នឹងជារថយន្តទំនើបបំផុតនាពេលបច្ចុប្បន្ន៕
(អត្ថបទពាពិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com