ជាតិ
រដ្ឋាភិបាល បង្កើត​គណៈកម្មការ​អន្តរក្រសួង​អភិវឌ្ឍ​ទេសចរណ៍​នៅ​ខេត្ត​កែប និង​មណ្ឌលគិរី​
18, Jan 2020 , 11:29 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​អន្តរក្រសួង ដើម្បី​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​កែប និង​មណ្ឌលគិរី​។  តាម​សេចក្ដីសម្រេច​របស់​រដ្ឋា​ភិ​បាល ចេញផ្សាយ​នៅ​ថ្ងៃទី​១៥ មករា ឆ្នាំ​២០២០ គណៈកម្មការ​អន្តរក្រសួង​នេះ មាន​សមាសភាព​២៣​នាក់ ហើយ​លោក ថោង ខុន រដ្ឋ​ម​ន្រី្ត​ក្រសួងទេសចរណ៍ គឺជា​ប្រធាន​។​



​គណៈកម្មការ​នេះ មាន​ភារកិច្ច​រៀបចំ​ផែនការមេ បង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ និង​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍ នៅក្នុង​ខេត្ត​ទាំងពីរ ក៏ដូចជា ទទួលបន្ទុក​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍ សិល្បៈ​កម្សាន្ត​សម័យ​-​បុរាណ រួមទាំង​ពិនិត្យ​រៀបចំ​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​៕ 


Tag:
 ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com