ជាតិ
រដ្ឋាភិបាល បង្កើតគណៈកម្មការអន្តរក្រសួងអភិវឌ្ឍទេសចរណ៍នៅខេត្តកែប និងមណ្ឌលគិរី
× ភ្នំពេញ៖ រដ្ឋាភិបាលបានបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តកែប និងមណ្ឌលគិរី។ តាមសេចក្ដីសម្រេចរបស់រដ្ឋាភិបាល ចេញផ្សាយនៅថ្ងៃទី១៥ មករា ឆ្នាំ២០២០ គណៈកម្មការអន្តរក្រសួងនេះ មានសមាសភាព២៣នាក់ ហើយលោក ថោង ខុន រដ្ឋមន្រី្តក្រសួងទេសចរណ៍ គឺជាប្រធាន។
គណៈកម្មការនេះ មានភារកិច្ចរៀបចំផែនការមេ បង្កើតផលិតផលទេសចរណ៍ថ្មីៗ និងរៀបចំព្រឹត្តិការណ៍ទេសចរណ៍ នៅក្នុងខេត្តទាំងពីរ ក៏ដូចជា ទទួលបន្ទុករៀបចំព្រឹត្តិការណ៍ទេសចរណ៍ សិល្បៈកម្សាន្តសម័យ-បុរាណ រួមទាំងពិនិត្យរៀបចំរមណីយដ្ឋានទេសចរណ៍ធម្មជាតិ៕
© រក្សាសិទ្ធិដោយ thmeythmey.com