កីឡាអន្តរជាតិ
អន្តរជាតិ
Conor McGregor ផ្ដួល Cowboy មិនដល់១នាទី
× កីឡាករវាយដាក់ទ្រុងជនជាតិអៀឡង់ Conor McGregor បានផ្តួល Donald Cerrone ឬ Cowboy ក្នុងរយៈពេលមិនដល់ ១នាទី លើសង្វៀនប្រកួត OctagonLag នៅទីក្រុង Vegas។
កីឡាករវាយដាក់ទ្រុងជនជាតិអៀឡង់ Conor រហ័សនាម The Notorious បានយកឈ្នះជើងចាស់ Cowboy ត្រឹមតែ ៤០វិនាទីប៉ុណ្ណោះលើសង្វៀនប្រកួត Octagon នៅទីក្រុង Lag Vegas បន្ទាប់ពីអ្នកប្រយុទ្ធរូបនេះ បានប្រកាសចូលសង្វៀន UCF វិញ។
Conor បាននិយាយលើសង្វៀនប្រកួតភ្លាមៗថា៖ «ខ្ញុំបានបង្កើត ប្រវត្តិសាស្ត្រថ្មីក្នុងយប់នេះ»។ Conor ម្ចាស់ខ្សែក្រវាត់ក្នុង ២ប្រភេទទម្ងន់ស្រាល និងទម្ងន់មធ្យមផ្សេងគ្នា ក្នុងស្ថាប័ន UFC ។
Donald Cerrone គឺអ្នកលេងគុនចម្រុះជើងចាស់ជនជាតិ អាមេរិក ដែលកាន់កំណត់ត្រាឈ្នះ ច្រើនជាងគេ និងឈ្នះដោយផ្ដួលដៃគូសន្លប់ច្រើនជាងគេ៕
© រក្សាសិទ្ធិដោយ thmeythmey.com