វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
TikTok មានការ​ដោ​ន​ឡូត​ជាង​៧០០​លាន​ក្នុង​ឆ្នាំ​២០១៩ ជាពិសេស​នៅ​ឥណ្ឌា​
19, Jan 2020 , 7:59 pm        
រូបភាព
ដោយ: ធីតា
​តួលេខ​ដែល​សិក្សា​ដោយ Sensor Tower បាន​បង្ហាញថា App នៃ​បណ្តាញ​សង្គម TikTok របស់​ចិន មានការ​ទាញយក​ទៅប្រើ​ប្រាស់ (​ដោ​ន​ឡូត​) ដល់​ទៅ​៧០០​លាន កាលពី​ឆ្នាំ​២០១៩ ពោលគឺ​ឈរ​នៅ​លំដាប់​ទី​ពីរ បន្ទាប់ពី WhatsApp​។​

 
App TikTok របស់​ចិន​មួយ​នេះ អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​ថត​វីដេអូ បញ្ចូល​សំឡេង និង​សម្តែង​កាយវិការ​របស់ខ្លួន​។ Tik Tok ដែល​គេ​ហៅ​ម្យ៉ាង​ទៀតថា Douying នេះ ត្រូវបាន​បង្កើត​នៅ​ខែកញ្ញា ឆ្នាំ​២០១៦ ដោយ​លោក Zhang Yiming វិស្វករ​សូ​ហ្វែ​រ និង​ជា​មហាសេដ្ឋី​ម្នាក់​របស់​ចិន​។​
 
​ក្នុងចំណោម​ការទាញយក​ប្រមាណ​៧០០​លាន មាន​៤៥​ភាគរយ​នៅ​ឥណ្ឌា ដោយ​ភាគច្រើន​គឺ​យុវជន​ដែលមាន​អាយុ​ក្រោម​២៥​ឆ្នាំ​។ នៅ​អឺរ៉ុប តួលេខ​ក៏បាន​បង្ហាញ​ផងដែរ​ថា TikTok ត្រូវបាន​ទាញយក​ជាង​៩​លាន​នៅលើ App Store និង​ជិត​២៥​លាន​នៅលើ Google Play ដោយ​រុស្ស៊ី តួ​ក​គី និង​អ៊ីតាលី មាន​អ្នកប្រើប្រាស់​ច្រើនជាងគេ​។​
 
WhatsApp ដែលជា​កម្មសិទ្ធិ​របស់​ហ្វេ​ស​ប៊ុ​ក បន្ត​ឈរ​ចំណាត់ថ្នាក់​លេខ​១ ប្រចាំឆ្នាំ​២០១៩ នៅក្នុង​តារាង​ចំណាត់ថ្នាក់​របស់ Sensor Tower ប៉ុន្តែ​នេះ​ជា​លើកដំបូង ដែល TikTok ដណ្តើម​ទីតាំង​លំដាប់​ទី​ពីរ​ពី App Messenger និង Facebook របស់លោក Mark Zuckerberg៕
 


Tag:
 បណ្តាញ​សង្គម​
  TikTok
© រក្សាសិទ្ធិដោយ thmeythmey.com