កំណាព្យ
ជាតិ
រួមគ្នា​លើកកម្ពស់​សុវត្ថិភាព​អាហារ​ក្នុង​សាលារៀន​!
20, Jan 2020 , 8:29 am        
រូបភាព
ដោយ: ថ្មីៗ


​បទ ព្រហ្មគីតិ​
 
​អាហារ​ទាំង​ក្រៅ​ក្នុង​ ​ជា​កំប៉ុង​ឬ​ជា​ដប​
​ប្រភេទ​ខ្លះ​មិន​ស្រប​ ​សមប្រកប​នឹង​ក្មេង​ឡើយ​។​
​អាហារ​គ្មាន​ប្រភព​        ​ គ្រឿង​ប៉ូវ​គ្រប់​គ្រោះ​ពេក​ហើយ​
​ចាហួយ​ព្រួយ​មិន​ស្បើយ​         ​រួមគ្នា​ឆ្លើយ​តបត​ទប់​។​
​នំ​ផ្អែម​ខ្លាំង​ដូ​ណាត់​ ​ស្ករ​គ្រាប់​ចាត់ជា​ប្រភព​
​នាំ​ក្មេង​ឈឺ​ថ្ងៃ​យប់​         ​រួម​បញ្ឈប់​ឲ្យ​បាន​ឆាប់​។​
​នៅផ្ទះ​ពឹង​ម៉ែឪ​ ​        រី​តាមផ្លូវ​ពឹង​បម្រាប់​
​បម្រាម​គ្រូ​ប្រាមប្រាប់​ ​ចែង​ចេញ​ច្បាប់​តាម​សាលា​។​
​អ្នកលក់​ត្រូវ​រឭក​ ​        មមៃ​នឹក​ឧបមា​
​ក្មេងៗ​ក្នុង​សាលា​ ​        ជា​បុត្រាបុត្រី​ឯង​។​
​កុំ​លក់​គ្រឿង​គ្រោះថ្នាក់​ ​        ទោះ​បាន​ប្រាក់ចំណូល​ស្តែង​
​ចំណេញ​បានតែ​ឯង​ ​តែ​ដាក់​ស្លែង​បំប​ផ្លាញ​ជាតិ​។​
​មន្ត្រី​គ្រប់លំដាប់​ ​        ធ្វើតាម​ច្បាប់​ចាប់​ជន​ជៀត​
​កុំ​ឲ្យ​នាំចូល​ទៀត​ ​        គ្រឿង​ណា​ឃ្លាត​ចាក​ច្បាប់​ចែង​៕​

© រក្សាសិទ្ធិដោយ thmeythmey.com