អន្តរជាតិ
ស្ត្រី​មកពី​គ្រប់ទិសទី​ដើរ​ដង្ហែ​ក្បួន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ដើម្បី​ទាមទារ​សមភាព​យេនឌ័រ​និង​សិទ្ធិ​បង្ក​កំណើត​
20, Jan 2020 , 1:39 pm        
រូបភាព
សកម្មជន​ពី​គ្រប់ទិសទី​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​សៅរ៍ ដើម្បី​ដើរ​ដង្ហែ​ក្បួន​សម្រាប់​សិទ្ធិ​ស្ត្រី​នៅ​ឆ្នាំ​ទី​៤។
សកម្មជន​ពី​គ្រប់ទិសទី​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​សៅរ៍ ដើម្បី​ដើរ​ដង្ហែ​ក្បួន​សម្រាប់​សិទ្ធិ​ស្ត្រី​នៅ​ឆ្នាំ​ទី​៤។
ដោយ: VOA
​សកម្មជន​ពី​គ្រប់ទិសទី​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃ​សៅរ៍ ដើម្បី​ដើរ​ដង្ហែ​ក្បួន​សម្រាប់​សិទ្ធិ​ស្ត្រី​នៅ​ឆ្នាំ​ទី​៤​។ ការដើរ​ដង្ហែ​ក្បួន​នេះ​គឺ​ដើម្បី​ទាមទារ​ឲ្យ​មានការ​យកចិត្តទុកដាក់​ខ្លាំងក្លា​ជាង​មុន​ទៅលើ​សិទ្ធិ​ស្ត្រី​និង​បញ្ហា​សង្គម​ដទៃទៀត​។​

 
​ការ​ដង្ហែ​ក្បួន​នេះ​ចាប់​ផ្ដើមឡើង​ដំបូង​ដោយសារ​ការ​ប្រតិកម្ម​នឹង​ការ​ឈ្នះឆ្នោត​របស់លោក ដូ​ណា​ល់ ត្រាំ ក្លាយជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​។ ឥឡូវនេះ​ការ​ដង្ហែ​ក្បួន​នេះ​ក្លាយទៅជា​ការទាមទារ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ក្នុងសង្គម​ឲ្យ​បាន​កាន់តែ​ច្រើនជាង​មុន​។​
 
​សមភាព​យេនឌ័រ​និង​សិទ្ធិ​បង្ក​កំណើត​របស់​ស្ត្រី​នៅតែ​ជា​បញ្ហា​ចម្បង​សម្រាប់​អ្នកចូលរួម​ជាច្រើន​។ មនុស្សម្នា​រាប់ពាន់នាក់​បាន​ជម្នះ​សីតុណ្ហភាព​ចុះ​ត្រជាក់​ខ្លាំង​ដល់​ក្រោម​សូន្យ​អង្សា​សេ ដែល​អមដោយ​ព្រិល​ទឹកកក ដើម្បី​ទាមទារ​នូវ​អ្វីដែល​ពួកគេ​ចង់បាន​លើ​បញ្ហា​មួយចំនួន​។ ការ​ដង្ហែ​ក្បួន​នោះ​ត្រូវបាន​ធ្វើឡើង​នៅ​ជិត​សេត​វិមាន​។​
 
​អ្នកចូលរួម​ក៏បាន​យក​ការប្រមូល​ផ្ដុំគ្នា​នេះ​ដើម្បី​ទាមទារ​លើ​បញ្ហា​ផ្សេងៗ​ទៀត​ដែរ ដូចជា​អន្តោប្រវេសន៍ និង​គោលនយោបាយ​ទៅលើ​ការប្រែប្រួល​បរិស្ថាន​ជាដើម​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com