កីឡាអន្តរជាតិ
អន្តរជាតិ
AFC U23៖ ម្ចាស់​ជើងឯក​អ៊ូ​ស​បេ​គី​ស្ថាន​ជួប​អា​រ៉ា​ប៊ី​សា​អូ​ឌីត ឯ​អូស្ត្រាលី​ប៉ះ​កូរ៉េខាងត្បូង វគ្គ​១/២​ផ្តាច់ព្រ័ត្រ​
20, Jan 2020 , 11:23 am        
រូបភាព
​ម្ចាស់​ការពារ​តំណែង​ជើងឯក​អ៊ូ​ស​បេ​គី​ស្ថាន ត្រូវ​តទល់​ជាមួយ​អា​រ៉ា​ប៊ី​សា​អូ​ឌីត ខណៈ អូស្ត្រាលី​ប៉ះគ្នា​ជាមួយ​កូរ៉េខាងត្បូង​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ AFC U23 Championship ឆ្នាំ​២០២០​។​


​ថៃ​ដែលជា​ម្ចាស់ផ្ទះ​បាន​ធ្លាក់​ចេញពី​ការ​ប្រជែង​ពាន​អាយុ​ក្រោម​២៣​ឆ្នាំ​ប្រចាំ​តំបន់​អាស៊ី​នេះ​ទៅហើយ បន្ទាប់ពី​ចាញ់ អា​រ៉ា​ប៊ី​សា​អូ​ឌីត ១-០ នា​ជំ​នួន​វគ្គ​៨​ក្រុម​ចុងក្រោយ​។ អូស្ត្រាលី បាន​ឈានទៅ​កាន់​វគ្គ​ពាក់​ផ្តាច់ព្រ័ត្រ​នេះដែរ ដោយ​ទម្លាក់​ស៊ី​រី​ក្នុង​លទ្ធផល ១-០ ដូចគ្នា​។​
 
 
​កូរ៉េខាងត្បូង​នៅ​មិនទាន់​ស្គាល់​ចាញ់​និង​ស្មើ​ឡើយ តាំងពី​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូ​ល រហូតដល់​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​។ កូរ៉េខាងត្បូង​បាន​បន្ត​ជ័យជម្នះ​របស់ខ្លួន​ដោយ​យកឈ្នះ​ហ្ស៊​កដា​នី​ក្នុង​លទ្ធផល ២-១ ដើម្បី​ឈាន់ទៅ​វគ្គ ១/២ ផ្តាច់ព្រ័ត្រ​ដោយ​ត្រូវ​ប៉ះ​អូស្ត្រាលី​។​
 
​ដោយឡែក​ម្ចាស់​ជើងឯក​ឆ្នាំ​២០១៨ អ៊ូ​ស​បេ​គី​ស្ថាន ក៏បាន​បន្ត​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ផងដែរ ក្រោយ​ទម្លាក់​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ដោយ​លទ្ធផល​ចាស់ដៃ ៥-១​។ អ៊ូ​ស​បេ​គី​ស្ថាន ត្រូវ​តតាំង​ជាមួយ​អា​រ៉ា​ប៊ី​សា​អូ​ឌីត ដើម្បី​ឡើងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ និង​ដើម្បី​ការពារ​តំណែង​ជើងឯក​របស់ខ្លួន​ផង​។​
  
 
​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ នឹង​ចាប់​ផ្តើ​តមនៅ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១២០ ក្នុងនោះ​ជំនួប​រវាង អ៊ូ​ស​បេ​គី​ស្ថាន ជាមួយ​អា​រ៉ា​ប៊ី​សា​អូ​ឌីត នឹងធ្វើ​ឡើង​នៅ​កីឡដ្ឋាន​ជាតិ Rajamangala ក្នុង​ក្រុង​បាងកក វេលា​ម៉ោង ៥:១៥​នាទី​ល្ងាច​។ ដោយឡែក​អូស្ត្រាលី និង​កូរ៉េខាងត្បូង​ត្រូវ​ប្រកួត​គ្នា​នៅ​កីឡដ្ឋាន Thammasat ក្នុង​ខេត្ត Pathum Thani វេលា​ម៉ោង ៨:១៥​នាទី​យប់​៕
 
​ 

Tag:
 AFC U23 Championship
© រក្សាសិទ្ធិដោយ thmeythmey.com