ជាតិ
សង្គមជាតិ
សិស្សវិទ្យាល័យក្រូចឆ្មារ៩នាក់ទៀតសន្លប់ និងកំពុងជួយសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក រូបពីមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
× ភ្នំពេញ៖ សិស្សវិទ្យាល័យក្រូចឆ្មារ៩នាក់ ត្រូវបានបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ដោយសារបញ្ហាសុខភាព និងសន្លប់ នៅព្រឹកថ្ងៃទី២០ មករា នេះ ។
នាយិការនៃវិទ្យាល័យក្រូចឆ្មារ លោកស្រី ប្រាក់ សុភាព បានប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា ក្នុងចំណោមសិស្សទាំង៩នាក់នេះ មានសិស្ស៧នាក់ ជួបបញ្ហាសុខភាពចុះខ្សោយ ថប់ដង្ហើមនិងទន់ដៃទន់ជើង។ ចំណែកសិស្ស២នាក់ទៀត សន្លប់។
«បើតាមគ្រូពេទ្យប្រាប់មក គឺសិស្សទាំងនេះ មានអការៈដូចគ្នានឹងសិស្ស៤០នាក់ ដែលបានសន្លប់កាលពីថ្ងៃទី១៨ គឺខ្វះជាស្ករ សុខភាពចុះខ្សោយ និងភិតភ័យនៅពេលឃើញស្ថានភាពសន្លប់បន្តបន្ទាប់គ្នា» ។នេះបើតាមលោកស្រី ប្រាក់ សុភាព។
សូមបញ្ជាក់ថា សិស្សវិទ្យាល័យក្រូចឆ្មារ ៤០ និងសិស្សអនុវិទ្យាល័យហ៊ុនសែនក្រូចឆ្មារ១នាក់ ដែលស្ថិតនៅឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានសន្លប់ជាបន្តបន្ទាប់កាលពីល្ងាចថ្ងៃទី១៧ ដល់ថ្ងៃ១៨ មករា ឆ្នាំ២០២០នេះ។ មូលហេតុនៃការសន្លប់នេះមិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ ប៉ុន្តែបើគ្រូពេទ្យបង្អែកស្រុកប្រាក់នាយិការនៃវិទ្យាល័យក្រូចឆ្មារថា សិស្សខ្វះជាស្ករ សុខភាពសិស្សចុះខ្សោយដោយក្ដៅខ្លាំង និងភិតភ័យពេលឃើញស្ថានភាពសន្លប់ជាបន្តបន្ទាប់៕
Tag:
សិស្ស
សន្លប់
ត្បូងឃ្មុំ
© រក្សាសិទ្ធិដោយ thmeythmey.com