អត្ថបទពាណិជ្ជកម្ម
ចុះឈ្មោះ​ឥឡូវនេះ​សម្រាប់​ជំរំ​តង់​លើក​ទី​៣២​របស់ Cambodia Amazing Trip Planner
20, Jan 2020 , 3:22 pm        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ ជំរំ​តង់​មហា​គ្រួសារ Cambodia Amazing Trip Planner បាន​មកដល់​ទៀតហើយ​។ ជំរំ​តង់​លើក​ទី​៣២​នេះ ក្រុមការងារ Cambodia Amazing Trip Planner នឹង​នាំ​អ្នកចូលរួម​ទៅ​ទស្សនា​តំបន់​ប្រវត្តិសាស្ដ្រ ទីសក្ការៈ​បូជា ក៏ដូចជា​រមណីយដ្ឋាន​ធម្មជាតិ​នៅ​ខេត្ត​ចំនួន​៣ មាន​ខេត្តពោធិ៍សាត់ បន្ទាយមានជ័យ និង​ឧ​ត្ត​រ​មានជ័យ​។​
 
​ជំរំ​តង់​លើក​ទី​៣២ របស់ Cambodia Amazing Trip Planner បាន​បើក​ឱ្យ​ចុះឈ្មោះ​ជា​ផ្លូវការ​ហើយ​។ កម្មវិធី​លើក​នេះ​កាន់តែ​ពិសេស ព្រោះ​ក្រុមការងារ​នឹង​នាំ​អ្នកចូលរួម​ទាំងអស់​ទៅកាន់​តំបន់​ប្រវត្តិសាស្ដ្រ​សំខាន់ៗ​នៅ​កម្ពុជា រួមមាន ទីសក្ការៈ​បូជា​លោកតា ឃ្លាំងមឿង ក្នុង​ខេត្តពោធិ៍សាត់​, ប្រាសាទ​កង​វ៉ា​និង​ល្អាង​ភ្នំ​កង​វ៉ា​, សិក្សា​ស្វែងយល់​ពី​ហ្វូ​ស៊ី​ល​ថ្មី​បាតសមុទ្រ​, ប្រាសាទបន្ទាយទ័ព​, ប្រាសាទបន្ទាយឆ្មារ​, វត្ត​ប្រាសាទ​ស្រះ​កណ្ដាល​-​ខ្ចាស់​, បារាយណ៍​ប្រាសាទ​មេបុណ្យ និង​អាង​ជើងគ្រុះ (​ទំនប់ទឹក​ដ៏​ធំ​សង់​នៅ​សម័យ​ខ្មែរក្រហម និង​ត្រូវបាន​កែច្នៃ​ជា​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​ដ៏​ទាក់ទាញ​នាពេល​បច្ចុប្បន្ន​) នៃ​ខេត្តបន្ទាយមានជ័យ​។ 
 
​ចេញពី​បន្ទាយមានជ័យ ឆ្ពោះទៅ​ខេត្តឧត្ដរមានជ័យ កម្មវិធី​នឹង​នាំ​អ្នកចូលរួម​ឱ្យបាន​ស្គាល់​ស្ពាន​ទ័ព ជា​ស្ពាន​បុរាណ​ដែលមាន​ទំហំ​ធំជាងគេ​នៅ​ប្រទេស​កម្ពុជា​។ ស្ពាន​នេះ​មាន​បណ្ដោយ​ប្រវែង ១៥០​ម កម្ពស់ ១០​ម និង​ទទឹង ១៦.៤០​ម សង់​ពី​ថ្មភក់​លាយ​ថ្មបាយក្រៀម ដែល​លាតសន្ធឹង​ពី​ជើង​ទៅ​ត្បូង និង​មាន​រន្ធ​តា​ដេ​វ (​រន្ធ​បង្ហូរ​ស្ពាន​) ចំនួន​២៨​។ នៅក្បែរនោះ គឺ​ប្រាសាទព្រហ្មកិល​។ ប្រាសាទ​នេះ​សង់​ឡើង​នៅ​រាជ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ដែលជា​សាលាសំណាក់​មួយ​សង់​តាម​បណ្ដោយ​ផ្លូវ​បុរាណ​ពី​ក្រុង​អង្គរ​ទៅ​ប្រាសាទ​ភិ​ម៉ា​យ​។ ចុងបញ្ចប់​នៅ​កម្មវិធី​បោះជំរំ​តង់​នេះ អ្នកចូលរួម​ទាំងអស់​នឹង​ស្គាល់​ទីតាំង​បន្ទាយ​ជ័យ​៨០២ ដែល​ស្ថិតក្នុង​ភូមិសាស្ដ្រ​អតីត​រាជធានី​បុរាណ​ខ្មែរ គឺ​ហរិ​ហរ​ល័យ​នៃ​តំបន់​រលួស​។​


 
​តម្លៃ​ចូលរួម​៖ តម្លៃ ១០៨​ដុល្លារ (២​យប់​៣​ថ្ងៃ​) ចាប់ពី​ថ្ងៃទី​១៤,១៥,១៦ ខែកុម្ភៈ ឆ្នាំ​២០២០ បូក​បញ្ចូល​ទាំង​អាហារ ១០​ពេល និង​ភេសជ្ជៈ​, មធ្យោបាយ​ធ្វើដំណើរ​,​ សម្លៀកបំពាក់​ខ្មែរ​បុរាណ​សម្រាប់​ចូលរួម​កម្មវិធី មហា​គ្រួសារ​ខ្មែរ និង​ការដើរ​ថត​តាម​ប្រាសាទ​, អាវ​ជំរំ​តង់​ម្នា​ក់មួយ​, តង់​១ គេង​២​នាក់ (​តង់​១​ម្នាក់ឯង​ថែម ១០​ដុល្លារ​), ហាត់រៀន​បាញ់​ធ្នូ​បុរាណ​ខ្មែរ​, ស្តាប់​រឿង​ប្រវត្តិសាស្ត្រ​, ការរៀន​ថតរូប​ដោយ​ប្រើ​ទូរស័ព្ទដៃ​,​ដុត​គុប​ភ្លើង​សាមគ្គី​, ដុត​ពោត​, តន្ត្រី​ស្គរ​ដៃ​, ចាប៉ីដងវែង និង​ស្តាប់​តន្ត្រី Acoustic រាំលេង​កម្សាន្ត​៕ 
 
​សូម​ទំនាក់ទំនង​ចុះឈ្មោះ​ឥឡូវនេះ តាមរយៈ​លេខ​ទូរ​សព្ទ​៖ ០៩៨  ៩៥៥  ៦៤៤ និង ០១២ ៩៥៥ ៦៤៤





(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com