អត្ថបទពាណិជ្ជកម្ម
MAZDA ផ្តល់​រង្វាន់​ធំ​ទី​១​គ្មាន​ពីរ​ក្នុង​ប្រវត្តិសាស្ត្រ នូវ​មាស​សុទ្ធ​១០​គីឡូក្រាម ស្មើ​ទឹកប្រាក់ ៥០​ម៉ឺន​ដុល្លា​អាមេរិក​
20, Jan 2020 , 5:00 pm        
រូបភាព
ដោយ: ថ្មីៗ
​បន្ទាប់ពី​ទទួលបាន​ជោគជ័យ​ក្នុង​យ៉ាង​អស្ចារ្យ​ក្នុងការ​ផ្តល់រ​ង្វាន់​មាស​សុទ្ធ​ចំនួន​បី​លើក​រួចមក ក្រុមហ៊ុន​លក់​រថយន្ត MAZDA ប្រចាំ​ប្រទេស​កម្ពុជា បានផ្តល់​ជូន​កាន់តែ​ពិសេស និង​អស្ចារ្យ ហើយ​កាន់តែ​ធំ​ជាង​មុន ។ រង្វាន់​លើក​ទី​បួន​របស់ខ្លួន​ដែល​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​នោះ​គឺ រង្វាន់​ធំ​ទី​១ «​មាស​សុទ្ធ​១០​គីឡូក្រាម​» ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ​៥០​ម៉ឺន​ដុល្លា​អាមេរិក​។ ដោយឡែក រង្វាន់​ធំ​ទី​២ «​មាស​សុទ្ធ​១​គីឡូក្រាម​» និង រង្វាន់​ធំ​ទី​៣ «​មាស​សុទ្ធ​កន្លះ​គីឡូក្រាម​» ជាមួយនឹង​រង្វាន់​មាស​សុទ្ធ​ដ៏​ច្រើន​ស​ន្ទឹ​ក​សន្ធាប់​ទៀត​។​
 
​លោកស្រី អ៊ុន កញ្ញា នាយក​គ្រប់គ្រង​ក្រុមហ៊ុន​លក់​រថយន្ត MAZDA បានឱ្យដឹងថា​៖ «​មូលហេតុ​តែមួយគត់​ដែល​ក្រុមហ៊ុន​លក់​រថយន្ត MAZDA បញ្ចេញ​នៅ​ការផ្តល់ជូន​ដ៏​មហាសាល​និង​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​នេះ ពីព្រោះ​តែ​ចង់​ធ្វើឱ្យ​អតិថិជន​របស់ MAZDA ទាំងអស់ មិន​ត្រឹមតែ​ទទួលបាន​រថយន្ត​ដ៏​មានគុណ​ភាព​យកទៅ​ប្រើប្រាស់​ប៉ុណ្ណោះ​ទេ ថែមទាំង​ធ្វើឱ្យ​ពួកគាត់​ផ្លាស់​ប្តូរជីវិត​របស់​ពួកគាត់​ថែមទៀត​ផង​ហើយ​អាច​និយាយបានថា ពួកគាត់​នឹង​ក្លាយជា​សេដ្ឋី​របស់ MAZDA ក៏​ថា​បាន ពិតជា​អស្ចារ្យ​មែន​»​។​
 
​លោកស្រី​បាន​បន្តទៀតថា​៖« សូម​អតិថិជន​ទាំងអស់​ទុកចិត្ត​លើ​រថយន្ត MAZDA ដែលជា​ផលិតផល​របស់​ប្រទេស​ជប៉ុន និង ជា​រថយន្ត​ដែល​ឈាន​មុនគេ​នៅលើ​ពិភពលោក ក៏ដូចជា​ក្នុងប្រទេស​កម្ពុជា​ផងដែរ​»​។​
 
​ព័ត៌មាន​បន្ថែម​សូម​មកកាន់​អគារ​តាំង​បង្ហាញ​រថយន្ត Mazda ទំនាក់ទំនង​ទូរស័ព្ទ​លេខ​៖ 095 999 599, 095 999 699៕

 


(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Mazda
© រក្សាសិទ្ធិដោយ thmeythmey.com