អត្ថបទពាណិជ្ជកម្ម
ព្រឹត្តិការណ៍​បាល់ទាត់ Tiger Street Football 2020 មណ្ឌល​សៀមរាប ចម្រាញ់​យក​១២​ក្រុម​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​រា​ធានី​ភ្នំពេញ​
20, Jan 2020 , 5:27 pm        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ មហា​ព្រឹត្តិការណ៍​បាល់ទាត់​ដ៏​ធំ​ប្រចាំ​ប្រទេស​កម្ពុជា គឺ Tiger Street Football 2020 រ​ដូ​ល​កាល​ទី​៨ មណ្ឌល​ទី​២ ខេត្តសៀមរាប ដែល​ដំណើរ​នៃ​ការប្រកួត​ផ្លូវការ​មាន​រយៈពេល​៣​ថ្ងៃ នៅ​ទឹកដី​អង្គរ ខេត្តសៀមរាប​ចាប់ពី​ថ្ងៃទី​១៧ ដល់​១៩ ខែមករា ឆ្នាំ​២០២០​។
 
​នៅ​រសៀល​ថ្ងៃទី​១៦ ក្រុម​ហ៊ុម​ស្រា​បៀ​ថៃ​ហ្គ័​រ បានធ្វើ​សន្និសីទ និង​ចាប់​ពូ​ល​ប្រកួត នៅ​សណ្ឋាគារ សុខា​សៀមរាប​។       លោក ទុយ វិ​ច្ឆ​ការ ប្រធាន​ក្រុមបច្ចេកទេស នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ឲ្យ​ដឹងថា ការប្រកួត​បាល់ទាត់ Tiger Street Football 2020 រដូវ​កាល​ទី​៨ មណ្ឌល​សៀមរាប ដែលជា​មណ្ឌល​ទី​២​នេះ មាន​ក្រុម​ចូលរួម​ប្រកួត​ចំនួន​១១៩​ក្រុម ដោយ​នឹង​ប្រកួត​តាម​រូបមន្ត​ជម្រុះ​ចាញ់​ធ្លាក់ ដើម្បី​ជ្រើសរើស​ក្រុម​ខ្លាំង​ចំនួន ១២​ក្រុម​ឡើងទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ នៅ​រាជធានី​ភ្នំពេញ​។ 
 
​លោក បញ្ជាក់ទៀតថា រយៈពេល​៣​ថ្ងៃ នៃ​ការប្រកួត​នេះ គឺ​ថ្ងៃទី​១​មាន​៥១​ប្រកួត ថ្ងៃទី​២ មាន​៣៦​ប្រកួត និង​ថ្ងៃទី​៣ ដែលជា​ថ្ងៃ​បញ្ចប់​មាន​មាន​៣២​ប្រកួត ហើយ​ក្រុម​ដែលមាន​សំណាង​ឡើងមក​ដល់​វគ្គ ៨​ក្រុម​ចុងក្រោយ ទោះ​មិនបាន​ជាប់​ជ័យលាភី ក៏​ជាប់​ចំណាត់ ក៏ត្រូវ​ឡើងទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ នៅ​រាជធានី​ភ្នំពេញ​។ ចំណែក​៨​ក្រុម ដែល​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​១៦​ចុង និង​ត្រូវ​ចាប់ឆ្នោត​ជ្រើស​រើសយក​៤​ក្រុម មក​គ្រប់​១២​ក្រុម ឡើងមក​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ​។​


        
​ព្រឹត្តិការណ៍ Tiger Street Football 2020 គឺជា​ព្រឹត្តិការណ៍​ដ៏​ធំ ហើយ​មិនមែន​រៀបចំ​នៅតែ​ប្រទេស​កម្ពុជា​នោះទេ ពោលគឺ​យើង​បានរៀបចំ​នៅ​បណ្តា​ប្រទេស​ផ្សេងៗ​ដូចជា ប្រទេស វៀតណាម ម៉ាឡេស៊ី និង​មី​យ៉ាន់​ម៉ា​មុន​រួចមកហើយ​។ សម្រាប់​ព្រឹត្តិការណ៍​មហាអស្ចារ្យ​នេះ សង្ឃឹម​ជឿជាក់ថា និង​ជំរុញ​ការតាំង​ចិត្ត​ឲ្យ​កីឡាករ ឈានទៅ​សម្រេច​មហិច្ឆតា ដែលជា​ក្តី​ស្រលាញ់​ចំពោះ​បាល់ទាត់ ដើម្បី​ក្រសោប​បាន​ប្រាក់រង្វាន់ និង​ទៅ​ប្រកួត​បន្ត នៅ​មណ្ឌល​ភ្នំពេញ និង​ជួប​ផ្ទាល់​ជាមួយ   Rio Ferdinand នៅ​ថ្ងៃទី ២៩ កុម្ភៈ និង​ថ្ងែ​ទី ១ មីនា ឆ្នាំ​២០២០​រាជធានី​ភ្នំពេញ​។​
 
​មណ្ឌល​ទី​២ ខេត្ត សៀមរាប​នេះ មាន​១១៩​ក្រុម មកពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ ព្រះវិហារ និង​កំពង់ធំ និង​ម្ចាស់ផ្ទះ​សៀមរាប ចូលរួម​ប្រកួតប្រជែង​។  
 
​សម្រាប់​ក្រុម​ដែល​ទទួលបាន​ប្រាក់រង្វាន់​ជ័យលាភី​លើកទឹកចិត្ត គឺមាន​តែ​១ ដល់​លេខ​៤​ប៉ុណ្ណោះ ដោយ​ក្រុម​លេខ​១​ប្រចាំ​មណ្ឌល ទទួលបាន​ថវិកា​១,៥០០​ដុល្លារ​។ ចំណាត់​លេខ​២​ទទួលបាន​ថវិកា​១,០០០​ដុល្លារ​។ ចំណាត់​លេខ​៣ ទទួលបាន​ថវិកា​៥០០​ដុល្លារ និង​ចំណាត់​លេខ​៤ ទទួលបាន​២០០​ដុល្លារ​។​
 
​សូមបញ្ជាក់ថា ព្រឹត្តិការណ៍​បាល់ទាត់ Tiger Street Football 2020 រដូវ​កាល​ទី​៨​នេះ មាន​៨​មណ្ឌល ដែលមាន​ប្រាក់រង្វាន់​សរុប​ចំនួន ៥០,០០០​ដុល្លារ ហើយ​ការប្រកួត​ផ្តាច់ព្រ័ត្រ នឹងន​ធ្វើ​នៅ​រាជធានី​ភ្នំពេញ ចាប់ពី ថ្ងៃទី​២៩​កុម្ភៈ និង​ថ្ងែ​ទី​១ មីនា ឆ្នាំ​២០២០​។ នៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ ក៏មាន​ការចូលរួម​ពី​កីឡាករ Rio Ferdinand ផងដែរ​។​
 
​ស្តែងចេញ​នូវ​ការតាំង​ចិត្ត​ដ៏​មោះមុត​របស់​អ្នក ជាមួយ​ស្រា​បៀ​ថៃ​ហ្គ័​រ​។​
​ពិសា​ដោយ​ការទទួលខុសត្រូវ​៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com