ជាតិ
សមត្ថកិច្ច ដោះលែង​សេក​ជាង​១០០​ក្បាល ដែល​រឹបអូស​ពី​ឈ្មួញ​ជួញដូរ​សត្វព្រៃ​នៅ​មណ្ឌលគិរី​
20, Jan 2020 , 9:19 pm        
រូបភាព
រូបពីស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
រូបពីស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
​ភ្នំពេញ​៖ សមត្ថកិច្ច បាន​ដោះលែង​សត្វ​សេក​១០៩​ក្បាល​ទៅក្នុង​ព្រៃ​វិញ បន្ទាប់ពី​ដកហូត​ពី​បុរស​២​នាក់ ដែលជា​ឈ្មួញ​ជួញដូរ​សត្វព្រៃ នៅ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។ នេះ​បើតាម​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​។


 
​កម្លាំង​សមត្ថកិច្ច​ប្រចាំការ​នៅ​គីឡូម៉ែត្រ​លេខ ៥៩ បាន​ឃាត់​ជនសង្ស័យ​២​នាក់ ដែល​បាន​ជួញដូរ​សត្វព្រៃ​ខុសច្បាប់ ។ បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ទៅ​កម្លាំង​ជំនាញ​ដែនជម្រកសត្វព្រៃ​កែវ​សីមា ដើម្បី​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​។ ចំណែក​សត្វ​សេក សមត្ថកិច្ច​ត្រូវបាន​ដោះ​លែ​ហើយ​។ សូមបញ្ជាក់ថា សត្វ​សេក​នេះ គឺជា​សត្វ​កម្រ​ស្ទើរតែ​ផុត​ពូជ​ទៅហើយ ក្នុង​ទឹកដី​ខេត្តមណ្ឌលគិរី​៕ 

រូបពីស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី


Tag:
 សេក
© រក្សាសិទ្ធិដោយ thmeythmey.com